**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ

រដ្ឋមន្ត្រីក្រសួងការងារ បង្ហាញវឌ្ឍនភាពវិស័យការងារនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកម្មករ/កម្មការិនីប្រមាណ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងនោះមកពីរោង​ចក្រម៉ាវ៉លហ្កាមិន (Marvel Garment) រោងចក្ររ៉ុងវីនហ្គាមិន (Rongwing Garment) និងរោងចក្រដាគ្វានថេកស្ថាយខេមបូឌា (DAQIAN TEXTILE CAMBODIA)។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងសុន្ទរកថារាយការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីបានជ្រាប។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្តូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។ តំបន់សេដ្ឋកិច្ចពិសេសនេះមានរោងចក្រសហគ្រាសសរុប៩៨កំពុងដំណើរការ ក្នុងនោះមានអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ចិន ថៃ ម៉ាឡេស៊ី សិង្ហបុរី សហរដ្ឋអាមេរិក កម្ពុជា អូស្ត្រាលី នែតដឺឡង់(ហូឡង់) កូរ៉េខាងត្បួង ហ្វ៉ីលីពីន ស៊ុយអែត និងវៀតណាម។ ផលិតកម្ម និងសេវាកម្មសំខាន់ៗ រួមមាន៖ បរិក្ខារអគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស) គ្រឿងបង្គុំរថយន្ត សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ ផលិតផលធ្វើពីផ្លាស្ទិក ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណល់ គ្រឿងសម្អាង ស្បែកជើង ផលិតផលធ្វើពីស្បែក ផលិតផលថ្នាំលាបពណ៌ គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ សេវាកម្មនានា ធនាគារ ភោជនីយដ្ឋាន។ល។

ឯកឧត្តមរដ្ឋមន្ត្រីកត់សម្គាល់ឃើញថា រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះដែរ គឺបានអនុវត្តប្រកបដោយអនុលោមភាពតាមច្បាប់ស្តីពីការងារ មានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងបានផ្តល់ជូននូវអត្ថប្រយោជន៍ជូនកម្មករនិយោជិត។

ឯកឧត្តមបានបន្តថា ក្រសួងការងារបានខិតខំធានាបាននូវលក្ខខណ្ឌការងារ សុវត្ថិភាពនិងសុខភាពការងារ ការទប់ស្កាត់ការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារនិងការងារដោយបង្ខំ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិពាក់ព័ន្ធនឹងវិស័យការងារ ការពង្រឹងយន្តការអធិការកិច្ចការងារ ការធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ ការបង្កើតយន្តការអធិការកិច្ចអន្តរក្រសួង សំដៅធានាបាននូវប្រសិទ្ធភាពនៃអនុលោមភាពតាមច្បាប់របស់រោងចក្រ សហគ្រាស។

ឯកឧត្តម អ៉ិត សំហេង បានរំឭកថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតត្រូវបានដំឡើងពី១៩៤ដុល្លារអាម៉េរិក/ខែ ក្នុងឆ្នាំ២០២២ និងបានកើនដល់២០០ដុល្លារអាម៉េរិក/ខែ សម្រាប់ឆ្នាំ២០២៣ បើបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗអាចទទួលបានប្រាក់ឈ្នួលចាប់ពី២១៧-២២៨ដុល្លារអាម៉េរិក/ខែ។កម្មករនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងពង្រីកវិសាលភាពទៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍។ ដោយឡែក សម្រាប់កម្មការិនីសម្រាលកូន គឺបន្តទទួលបានការឈប់សម្រាកចំនួន៩០ថ្ងៃ ប្រាក់ឈ្នួល១២០% និងការឧបត្ថម្ភកូន១ចំនួន៤០ម៉ឺនរៀល កូនភ្លោះ២ចំនួន៨០ម៉ឺនរៀល កូនភ្លោះ៣ចំនួន១.២លានរៀល និងប្រាក់ឧបត្ថម្ភផ្ទាល់ពីសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតចំនួន៥លានរៀល។ កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅនេះ សម្តេចតេជោបានប្រកាសផ្តល់ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដល់កម្មការិនីដែលមានផ្ទៃពោះដែលជាសមាជិក ប.ស.ស. បន្ថែមទៀត។

គួរជម្រាបថា ការរៀបចំពិធីសំណេះសំណាលនាថ្ងៃនេះជាកម្មវិធីលើកទី៧ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេស៕

អត្ថបទដែលជាប់ទាក់ទង