នាយឧត្ដមសេនីយ៍ វង្ស ពិសេន នាំយកទេយ្យទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន ១០វត្ត ក្នុងស្រុកពារាំង

ភ្នំពេញ៖ ក្រុមការងារស្រុកពារាំងដឹកនាំដោយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកទេយ្យទានទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១០វត្ត ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស វីរៈយុទ្ធជនដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និងការរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជន ។

