គ្រឿងញៀនបំផ្លាញអនាគត! បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៣ កញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ២៨នាក់

ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន២៨នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៦ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកញ្ញានេះ ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន២៨នាក់ រួមមាន៖ +ជួញដូរ ៩ករណី ឃាត់ ១២នាក់ +ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ ១នាក់ +ប្រើប្រាស់ ៦ករណី ឃាត់ ១៥នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២២៨,៦១ក្រាម៕
