**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ប្រធានរដ្ឋវៀតណាម ចាត់ទុកដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជា មានតម្លៃខ្ពង់ខ្ពស់ក្នុងការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចាត់ទុកដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាមានតម្លៃខ្ពង់ខ្ពស់ក្នុងការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលសម្តែងការគួរសមជាមួយ ឯកឧត្ដម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី ១២ ដល់១៤ ខែកញ្ញា។

ឯកឧត្ដម ង្វៀន សួនហ៊្វុក បានអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម ហើយបានចាត់ទុកថា ដំណើរទស្សនកិច្ចនាពេលនេះជាព្រឹត្តិតការណ៍ដ៏មានសារៈសំខាន់ ជាឆ្នាំមិត្តភាព ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ ឯកឧត្តមប្រធានរដ្ឋបានលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាមហាមិត្ត និងជាវីរៈជនកំពូលមូយរូប ដែលបានចូលរួមចំណែកដ៍សំខាន់នៅក្នុងការពង្រឹង ពង្រីក ចំណងមិត្តភាពប្រទេសទំាងពីរឲ្យបានរឹងមាំឡើងជាលំដាប់។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋបានចូលរួមអបអរសាទរចំពោះសមិទ្ធផលទំាងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានក៏វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភានិងឯកឧត្តមប្រធានរដ្ឋសភាសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ដែលរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសរវាងស្ថាប័នរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួបឯកឧត្តមប្រធានរដ្ឋ ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមនៅកម្ពុជា កាលពីចុងឆ្នាំ២០២១ កន្លងទៅ ដែលទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទន។

សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និង ប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន ស្របតាមទិសដៅនៃមហាសន្និបាតលើកទី១៣ របស់ បក្សកុម្មុយនីស្តវៀតណាម។

ឆ្លៀតឱកាសនោះ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជា សម្រាប់កសាងអគារដ្ឋបាលរដ្ឋសភា ដែលបច្ចុប្បន្ន កំពុងមមាញឹកក្នុងការអនុវត្តការសាងសង់ និងប្រព្រឹត្តិទៅដោយរលូន ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខ។

សម្តេចបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានបូជាសាច់ឈាម ឈាមស្រស់ដើម្បីជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩។

សូមជម្រាបថានៅមុនពេលចូលជួបសម្តែងការគួរជាមួយឯកឧត្តមប្រធានរដ្ឋ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្ការនិងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង