ឯកឧត្តម អ៊ុក ដាមរី អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តវង្គតបុរី ខណ្ឌសែន សុខ
ភ្នំពេញ៖ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី២ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល និងលោកជំទាវ បាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ ផ្លែឈើ ផ្កាភ្ញី និងបច្ច័យចំនួន ៦០០ដុល្លារ វេរប្រគេនព្រះសង្ឃគង់នៅវត្តវង្គតបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តមក៏បានឧបត្ថម្ភ តាជី យាយជី ថវិកាសរុបចំនួន ២,០០០,០០០រៀល៕