បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី៨ ខែកញ្ញា ឃាត់ខ្លួនជនពាក់ព័ន្ធ ៤២នាក់
ភ្នំពេញ៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ជនសង្ស័យចំនួន៤២នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី៨ ខែកញ្ញា ។
ក្នុងចំណោមជនសង្ស័យទាំងចំនួន៤២នាក់ រួមមាន៖ +ជួញដូរ ៩ករណី ឃាត់ ១៥នាក់ +ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៨នាក់ +បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ +ប្រើប្រាស់ ៣ករណី ឃាត់ ១៨នាក់។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែកញ្ញា រួមមាន ៖ -មេតំហ្វេតាមីន(Ice)= ៣១,២៤ក្រាម និង១៩កញ្ចប់តូច៕