ធ្លាប់ជាប់ពន្ធនាគារ ចេញមកវិញមិនកែខ្លួនបន្តប្រព្រឹត្តល្មើសខុសច្បាប់ទៀត
ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាធាក់ប្លន់ម្នាក់ ធ្លាប់ជាប់ពន្ធនាគារ ចំនួន២លើករួចមកហើយ លុះទើបនឹងចេញមកវិញ ក៏ធ្វើសកម្មភាពធាក់តាម៉ូតូឌុបម្នាក់ ដែលកំពុងដេកលើម៉ូតូ ចាំម៉ូយ ខាងមុខផ្សារ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ រងរបួស បន្ទាប់មកក៏ប្លន់យកម៉ូតូជនរងគ្រោះជិះរត់គេច តែត្រូវជាប់អន្ទាក់សមត្ថកិច្ច ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។
ករណីធាក់ប្លន់ម៉ូតូឌុបនេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សារទន្លាប់ (ផ្សារចាស់) ស្ថិតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់៕