នគរបាលស្រុកសង្កែ បង្រ្កាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនអ្នក ប្រព្រឹត្តម្នាក់អនុវត្តតាម ច្បាប់
ភ្នំពេញ៖ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទីនៅចំណុចក្រុមទី១១ ភូមិអូរស្រឡៅ ឃុំអូរដំ បង ១ ស្រុកសង្កែ ខេត្តបាត់ដំបង នគរបាលស្រុកសង្កែ ចុះប្រតិបត្តិការបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណី ក្នុងបទ ល្មើសជាក់ស្តែង ដោយក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់។
ជនសង្ស័យមាន ឈ្មោះ ឌួង ប៊ុនថន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ២៧ថង់ទម្ងន់២៨,៦២ ក្រាមរួមទាំងសំបកថង់ និងថង់ច្រករំលែកថ្នាំញៀនមួយចំនួនសង្ស័យមានសារធាតុ ញៀន
-ទូរស័ព្ទដៃចំនួន ០២គ្រឿងចាស់។
បច្ចុប្បន្នករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យំនាញ ចាត់ការបន្តនីតិវិច្បាប់៕