**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន



ភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសិក្សាសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌មានរៀបចំពិធីបុណ្យសែនព្រះខែក្នុងទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិន។
លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលតែងបានគាំទ្រជាប់ជានិច្ចដល់កិច្ចសហការរវាងសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងបេសកកម្មចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងការរៀបចំវេទិកាវិទ្យាសាស្រ្តចំហ សន្និសីទ និងសិក្ខាសាលានានាទាក់ទងនឹងចំណងមេត្រីភាពរវាងវប្បធម៌នៃប្រជាជាតិកម្ពុជានិងចិន ហើយថ្ងៃនេះជាសក្ខីភាពនៃសកម្មភាពដែលសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការក្នុងការបង្កើនពុទ្ធិនិងបទពិសោធន៍ស្តីពីពិធីបុណ្យសែនព្រះខែ។ ជាមួយគ្នាផងដែរ លោកក៏បានបន្តលើកទឹកចិត្តដល់សមាគមក្នុងកិច្ចទំនាក់ទំនងជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការសម្របសម្រួលដល់មន្ត្រីដែលបម្រើការងារនៅសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ក្នុងការបំពេញទស្សនកិច្ចនៅប្រទេសចិន។


ថ្លែងទៅកាន់អង្គពិធីដែលមានអ្នកចូលរួមប្រមាណ៤០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនៃសមិទ្ធផលការងាររបស់សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ហើយលោកបណ្ឌិតនឹងបន្តគោរពតាមការណែនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការផ្តល់ឱកាសដល់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលបានចូលរួមនៅក្នុងចរន្តនៃការរីកចម្រើនរបស់សាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌។ ដោយឡែក ទាក់ទងនឹងប្រធានបទនារសៀលនេះ លោកបណ្ឌិតបានគូសបញ្ជាក់ថា ពិធីបុណ្យសែនព្រះខែប្រពៃណីជនជាតិចិន មានអាយុកាលប្រមាណជិត៥០០០ឆ្នាំនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដោយពិធីនេះជាពិធីធំលំដាប់ទី២បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន។ ពិធីបុណ្យសែនព្រះខែបានបញ្ជាក់ពីគោលបំណងសំខាន់នៃជំនួបរវាងសមាជិកគ្រួសារនិងសាច់ញាតិរួមទាំងមិត្តភក្តិផងដែរ។ លើសពីនេះ ពិធីនេះក៏បានរំលេចពីសុខដុមនីយកម្មនៅក្នុងសង្គមចិនដែលគ្របដណ្តប់ដោយពហុជំនឿនិងពហុសាសនា។

នៅក្នុងបទបង្ហាញនាថ្ងៃនេះ លោកបណ្ឌិតក៏បានលាតត្រដាងនូវទំនាក់ទំនងរវាងប្រជាជាតិកម្ពុជានិងចិននៅក្នុងការប្រារព្ធពិធីបុណ្យសែនព្រះខែ ដោយផ្សារភ្ជាប់នឹងសាសនាសំខាន់ចំនួន៣ (សាសនាព្រះពុទ្ធ សាសនាតាវ និង សាសនាខុងជឺ) និងទស្សនវិទូសំខាន់ចំនួន៥ (ព្រះពុទ្ធ ឡៅជឺ ខុងជឺ ស៊ុនជឺ និង ហានហ្វៃជឺ)។


កញ្ញា នឿង សុខា ដែលជាសិក្ខាមន្ត្រីរាជការដែលបានចូលរួមនៅក្នុងបទបាឋកថានេះ បានយល់ដឹងកាន់តែស៊ីជម្រៅពីវប្បធម៌របស់ប្រទេសចិនដែលកំពុងជះឥទ្ធិពលដល់សង្គមនិយមតាមបែបផែនចិន និងតាមរយៈពិធីសែនព្រះខែប្រពៃណីជនជាតិចិនបានរួមចំណែកដល់យន្តការពហុភាគីក្នុងចរន្តពហុជំនឿនិងពហុសាសនាដើម្បីទទួលយកនូវគំរូភាពនៃសុខដុមនីយកម្មរបស់ប្រជាជាតិចិនក្នុងការចងភ្ជាប់បេះដូងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

អត្ថបទដែលជាប់ទាក់ទង