ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសចិន លោក Andrey Denisov បានបញ្ជាក់ថា លោកនឹងចាកចេញពីមុខតំណែងក្នុងពេលឆាប់ៗនេះ

រុស្សុី៖ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសចិន លោក Andrey Denisov បានបញ្ជាក់ថា លោកនឹងចាកចេញពីមុខតំណែងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបម្រើការរយៈពេលប្រាំបួនឆ្នាំ។
គាត់បានប្រាប់ RIA Novosti ថា “ខ្ញុំបានជូនដំណឹងទៅក្រសួងការបរទេសចិន និងបេសកកម្មការទូតនៃប្រទេសផ្សេងទៀតនៅទីក្រុងប៉េកាំងរួចហើយ” ។ Denisov មិនបានផ្តល់ព័ត៌មានលម្អិតទេ។
