**ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការអាក់សិនអេតអន្តរជាតិកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំកម្ពុជា ចូលរួមវេទិកាតំបន់អាស៊ាន ស្តីពីការទទួលបានគុណភាពនៃការគាំពារ និងអប់រំកុមារតូច**កម្ពុជាចង់ឱ្យចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា**តោះមកស្គាល់ពី ឈ្មុសប្រែងកម្ពុជាដ៏អាថ៌កំបាំង**ឯកឧត្តម សួស យ៉ារ៉ា ជួបពិភាក្សាការងារ ជាមួយឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន**ឆៀកចល័តនៅខេត្តប៉ៃលិន ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី១៧ ឧសភា**ក្រុមការងារស្រាវជ្រាវ ប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមជូនដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ**ក្រសួងសុខាភិបាល ចេញលិខិតស្ដីពីការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល**កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ រយៈពេល៤ខែ**សម្តេចធិបតី ប្រគល់ភារកិច្ចជូនឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា**ព្រឹកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ**ឯកឧត្តម មាស សោភ័ណ្ឌ បញ្ជាក់លម្អិតអំពីដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល៤ថ្ងៃ**ឯកឧត្តម ប្រាក់ សំអឿន ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវពលរដ្ឋខ្មែរជួយទិញ និងគាំទ្របន្លែផ្លែឈេីក្នុងស្រុក**ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង អញ្ជើញចុះត្រួតពិនិត្យសំណង់ គំរោងសាងសង់អគារភេវរកម្ម រោងដាក់គ្រឿងចក្រ និងពិនិត្យទីលានបាញ់គ្រាប់ពិតនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ចុះពិនិត្យវឌ្ឍនភាពការត្រៀមរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**ឯកឧត្តម វ៉ា ថន អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំកោះកោះខ្ញែរ ស្រុកសំបូរ និងបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ**ចិនអំពាវនាវឱ្យមានទំនាក់ទំនងស្ថិរភាពជាមួយកូរ៉េខាងត្បូង ទោះបីជាមានការលំបាកក៏ដោយ

លោក ឯក ឃុនដឿន ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌កាកបាទក្រហម ជូនចាស់ជរា ជនពិការ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅសង្កាត់គីទ្បូម៉ែត្រលេខ៦

ភ្នំពេញ៖ នាល្ងាចថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២២ នៅវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយ លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា២៥គ្រួសារ ជនពិការ២គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៣គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់គីទ្បូម៉ែត្រលេខ៦ ។

នាឱកាសនោះ លោកប្រធានកិត្តិអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។

ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តអនុវត្តនូវវិធានការណ៍បង្ការ និងការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ៣កំប៉ុង ម៉ាស២៥សន្លឹក ជែលលាងដៃ២ដប ទឹកក្រូច៤កំប៉ុង និងថវិកាចំនួន២មុឺនរៀល ។ ដោយឡែកឯកឧត្តម ម៉ម ទ្បេងយ៉ានី បានជួយឧបត្ថម្ភបន្ថែមក្នុង១គ្រួសារៗថវិកាចំនួន៥មុឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង