ពាណិជ្ជកម្មអាឡឺម៉ង់ធ្លាក់ចុះ ខណៈដែលការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ
អាល្លឺម៉ង់៖អតិរេកពាណិជ្ជកម្មរបស់ប្រទេសអាឡឺម៉ង់បានធ្លាក់ចុះមកនៅត្រឹម ៥.៤ ពាន់លានអឺរ៉ូ (៥.៤ ពាន់លានដុល្លារ) ពី ៦.២ ពាន់លានអឺរ៉ូក្នុងខែមិថុនា ជាមួយនឹងការនាំចេញធ្លាក់ចុះ ២.១% និងការនាំចូល ១.៥% នេះបើយោងតាមការិយាល័យស្ថិតិរបស់ប្រទេសអាល្លឺម៉ង់។
លោក Carsten Brzeski សេដ្ឋវិទូប្រចាំក្រុមហ៊ុន ING បានអោយដឹងថានៅក្នុងរបាយការណ៍មួយទៅកាន់អតិថិជនថា “ពាណិជ្ជកម្មមិនមែនជាកត្តាជំរុញកំណើនទេ ប៉ុន្តែបានក្លាយជាការអូសទាញនៃកំណើនរបស់អាល្លឺម៉ង់” ។ “ការកកិតសង្វាក់ផ្គត់ផ្គង់សកល ហានិភ័យភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃថ្លៃដើមផលិតកម្ម គឺជាកត្តាជំរុញជាក់ស្តែងនៅពីក្រោយនិន្នាការថ្មីនេះ។”