ឯកឧត្តម កើត សេកាណូ អគ្គលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានកិច្ចការបុគ្គលិក

ភ្នំពេញ៖ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានកិច្ចការបុគ្គលិក។

របៀបវារៈនៃកិច្ចប្រជុំខាងលើរួមមាន៖
១. ណែនាំសមាសភាពថ្នាក់ដឹកនាំនាយកដ្ឋានថ្មី
២. ពង្រឹងវិន័យការងាររបស់មន្ត្រីរាជការ នៃនាយកដ្ឋានកិច្ចការបុគ្គលិក
៣. ពង្រឹង និងបង្កើនប្រសិទ្ធភាពការងារបុគ្គលិក
៤. ការងារមួយចំនួនផ្សេងៗទៀត
កិច្ចប្រជុំនេះ បានបិទបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

