ឯកឧត្តម ម៉ាត់ សេត អញ្ជើញសំណេះសំណាល ជាមួយនិស្សិតបញ្ញាវន្តខ្មែរឥស្លាម ប្រមាណ ៥២៥នាក់
ភ្នំពេញ៖ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពត និងជាតំណាងឯកឧត្តមអភិបាលខេត្តកំពត នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតបញ្ញវន្តខ្មែរឥស្លាមលើកទី២ និងប្រកាសផ្លូវការនៃអង្គការសម្ព័ន្ធអ្នកអប់រំទិសនិរតី។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ព្រមទាំង មន្ទីរ-អង្គភាព ជុំវិញខេត្ត គណៈអ៉ីម៉ាំខេត្ត ក្រុង-ស្រុក គ្រូបង្រៀនខ្មែរឥស្លាម សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្ត យុវជន ស.ស.យ.ក យុវជនស្រលាញ់សន្តិភាព សិស្សនិស្សិត ចំនួន៥២៥នាក់ ដែលប្រព្រឹត្តធ្វើឡើងនៅសាលសន្និសីទបូកគោ ខេត្តកំពត។