អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគ បរិភោគ ជូនបញ្ជាការដ្ឋានកងអង្គរក្សដែលប្រចាំការដាំដើមឈឺឡើងវិញនៅភ្នំតាម៉ៅ
ភ្នំពេញ៖ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ និងបរិភោគ រួមមាន បន្លែគ្រប់មុខចំនួន ៩០០គីឡូក្រាម និងសាច់ជ្រូក ចំនួន ២០០គីឡូក្រាម ជូនបញ្ជាការដ្ឋានកងអង្គរក្សដែលប្រចាំការ និងទទួលភារៈកិច្ចដាំដើមឈឺឡើងវិញនៅភ្នំតាម៉ៅ។
ក្នុងការចុះសួរសុខទុក នេះក៏មានការចូលរួមពីលោក ឈឺន សុធន អភិបាល នៃគណៈអភិបាលស្រុកបសេដ្ឋ ដឹកនាំក្រុមការងាររួមមាន លោកនាយក នាយករងរដ្ឋបាលស្រុក លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកមួយចំនួនទៀតផងដែរ៕