គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ សីហា ស្លាប់៦នាក់ របួស ៣០នាក់
ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន៦នាក់(ស្រី១នាក់) របួសធ្ងន់ ១៣នាក់(ស្រី៨នាក់) របួសស្រាល ១៧នាក់(ស្រី១៥នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៣ ខែសីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន៣៦នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៨លើក៕