ឯកឧត្តម ម៉ាត់ សេត អញ្ជើញសំណេះសំណាល និងជូនដំណើរនិស្សិតខ្មែរឥស្លាមទៅបន្តការសិក្សានៅប្រទេសអារ៉ាប៊ីសាវឌីត
ភ្នំពញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ាត់ សេត សមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត និង ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរនិស្សិតខ្មែរឥស្លាម ចំនួន៤៨នាក់ ដែលទទួលបានអាហារូបករណ៍ផ្នែកសាសនាដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សាចំនួន៤ឆ្នាំនៅប្រទេសអារ៉ាប៊ីសាវឌីត។