សម្ដេច ស ខេង អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុង ក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ១ និងសំណេះសំណាល ជាមួយសិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិត បឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ក្នុងបរិវេណសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង និងជួបសំណេះសំណាល និងសួរសុខទុកសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង។
ក្នុងពិធីខាងលើនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងមន្ត្រីជាច្រើនរូបទៀតផងដែរ៕

