**សម្តេចធិបតី៖ គោលបំណងចម្បង នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ**សម្តេចធិបតី៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួចចំណែកដ៏សំខាន់ជួយកម្ពុជាកាត់បន្ថយបាននូវភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍កាន់តែប្រសើរ**សម្តេចធិបតី៖ ការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាង ២ទសវត្សនេះ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**អភិសន្តិបណ្ឌិត ស សុខា៖ រយៈពេល ៣ឆ្នាំ កន្លងមកនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ បានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួន សម្រេចបានសមិទ្ធផលជាច្រើន**រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យរោងចក្ររបស់ក្រុមហ៊ុនកាងស៊ីនឡុង ហ្វូត កែច្នៃដំណាប់ស្វាយនៅខេត្តប៉ៃលិនបញ្ឈប់បង្ហូរសំណល់រាវចូលតំបន់ទឹកសាធារណៈនិងស្តារបរិស្ថានប្រព័ន្ធអូរក្បាលឡានឡើងវិញ**បទវិភាគ៖ការវិនិយោគបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើនតាមរយៈទិន្នន័យដ៏គួរឱ្យកត់សម្គាល់នៅដើមឆ្នាំនេះ**អ៉ីតាលី និងអេស្ប៉ាញ មិនទាន់ត្រៀមខ្លួន ដើម្បីគាំទ្រផែនការរបស់ EU ក្នុងការផ្តល់ជំនួយយោធាចំនួន ៤៣.៦៧លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំនេះទេ**ក្រសួងមុខងារសាធារណៈ ជូនដំណឹងស្តីពី ការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥»**អ៉ីស្រាអែល ពិគ្រោះយោបល់ជាមួយរដ្ឋបាលលោក ត្រាំ មុននឹងវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្កាហ្សា**រាជរដ្ឋាភិបាល សម្រេចបង្កើតការិយាល័យ “ច្រកចេញចូលតែមួយ” ប្រចាំការនៅសួនកសិ–ឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ មានផ្ទៃដី ៨០ហិកតា ជាមួយទុនវិនិយោគ ១០០លានដុល្លារ**នាយកដ្ឋានពាណិជ្ជកម្មរបស់អាម៉េរិក ថាគំរូបញ្ញាសិប្បនិមិត្តរបស់ចិន «DeepSeek» ត្រូវបានហាមឃាត់នៅលើឧបករណ៍រដ្ឋាភិបាល**កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន ប្ដេជ្ញាប្រឆាំងនឹងការឃុំខ្លួនឪពុក របស់ខ្លួន**ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធតម្កល់លិខិតជូនដំណឹង នៃប្រតិបត្តិការដែលមានកិច្ចធានា ២.០ (SETFO 2.0)**ឧត្តមសេនីយ៍ឯក ណុប នរិន្ទ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ លើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរថែមទៀត**កុងស៊ុលកិត្តិយសរបស់ស៊ីប នឹងខិតខំទាក់ទាញអ្នកវិនិយោគមករកស៊ីធ្វើពាណិជ្ជកម្ម ឬបង្កើតនូវទេសចរណ៍នៅកម្ពុជា ឲ្យមានការកើនឡើងបន្ថែមទៀត**រដ្ឋមន្រ្តីសុខាភិបាល៖ បរិបទឌីជីថល នឹងចូលរួមផ្តល់ជម្រើសសម្រាប់ការគាំពារសុខភាព សេវាកម្ម ការថែទាំសុខភាព កាត់បន្ថយការចំណាយសម្រាប់អ្នកជំងឺ និងការលើកកម្ពស់សមធម៌**លោក Trump ដកមុខតំណែងលោក Hunter Biden ចេញពីការការពារសេវាកម្មសម្ងាត់**សហរដ្ឋអាមេរិក ទទួលស្គាល់តំបន់ Crimea ជារបស់រុស្ស៊ី**សម្តេចធិបតី អញ្ជើញដឹកនាំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០**ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច សហការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»

អភិបាលរងខេត្តព្រះសីហនុ ស្នើឲ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី យកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខពលដ្ឋ ដែលបានបោះឆ្នោតគាំទ្រ ជាសមាជិកក្រុមប្រឹក្សា

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែសីហា ២០២២ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៏បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតថ្មីលើកទី៥ ឆ្នាំ២០២២ ដើម្បីសម្រេចគោលបំណងជា យុទ្ធសាស្ត្ររាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១ -២០៣០) ដោយផ្ដោតការយកចិត្តទុកដាក់លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ និងភាពធន់ និងមានសមត្ថភាពសិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្របក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ កម្មវិធីជាតិដំណាក់កាលទី២នេះ សំដៅការពង្រឹង និងការធ្វើទំនើបកម្មរចនា សម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗស្របតាមចរិតលក្ខណៈជារដ្ឋបាល នៃតំបន់ទីក្រុងធំៗ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទរួមទាំងការជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុការកែលម្អប្រព័ន្ធផែនការថវិកា ការកែលម្អយន្តការនិងនីតិវិធីនៃការផ្ដល់សេវាសាធា រណៈ ការលើកកម្ពស់ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្តម អភិបាលរងខេត្តបានបញ្ជាក់ ថាវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមគោលដៅជាតិក្រុមប្រឹក្សាឃុំ- សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ និងមន្ត្រីកិច្ចសន្យាទទួលផ្នែកហិរញ្ញវត្ថុសម្រាប់រដ្ឋបាលឃុំ-សង្កាត់ពេលនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ដែលមានចំនួន ៩ជំពូកក្នុងនោះ៖

ជំពូកទី១.ទិដ្ឋភាពទូទៅ
ជំពូកទី២.រចនាសម្ព័ន្ធតួនាទីភារកិច្ចខ្សែគណនេយ្យនិងទំនាក់ទំនងអន្តរជាតិរដ្ឋបាល
ជំពូកទី៣.ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង ជំពូកទី៤.កិច្ចប្រជុំក្រុមប្រឹក្សា
ជំពូកទី៥.ផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
ជំពូកទី៦.ការផ្ដល់សេវាសាធារណៈ
ជំពូកទី៧. កិច្ចការរដ្ឋបាល
ជំពូកទី៨.ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក
និងជំពូកទី៩.ការគ្រប់គ្រងហិរញ្ញវត្ថុ។

ឯកឧត្តម ក៏ស្នើឲ្យ លោក លោកស្រី ចូលរួមឱ្យបានផុលផុសនៅវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីធានាឱ្យវគ្គតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ ឆ្នាំ២០២២ អាចប្រព្រឹត្តទៅដោយរលូនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។

ក្នុងឱកាសនោះឯកឧត្តម ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តនៅតាមឃុំ-សង្កាត់នីមួយៗឱ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង