សម្ដេចក្រឡាហោម ណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់តាមដងផ្លូវ
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដី និងខ្សាច់តាមដងផ្លូវ ។
ក្នុងឱកាសអញ្ជើញដឹកកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅក្រសួងសាធារណការ នាថ្ងៃទី១៨ សីហានេះ សម្ដេច ស ខេង ក៏បានណែនាំឲ្យយកចិត្តទុកដាក់លេីការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ រួមទាំងបន្តអនុវត្តម៉ឺងម៉ាត់ការទប់ស្កាត់និងបង្ក្រាបការនាំចូលរថយន្តចង្កូតស្ដាំតាមការណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។