ប្រមុខរាជរដ្ឋាភិបាល ឲ្យក្រសួងការងារ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហា វិវាទការងារជាមួយកម្មករ តាមបណ្តារោងចក្រនានា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ចែកសញ្ញាបត្រជូននិស្សិតសាកល វិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហា លើវិវាទការងារជាមួយកម្មករ តាមបណ្តារោងចក្រនានា ។
ទាក់ទងទៅនឹងបញ្ហាកម្មករ ដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនមែនបោះបង់ចោល រឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ ។
សម្តេចតេជោ ក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះ អោយបានឆាប់ ៕