**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

គ្រួសារកូនភ្លោះស្រី ៣នាក់ នៅក្រុងសិរីសោភ័ណ ទទួលបានអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ គ្រួសារកើតបានកូនភ្លោះស្រី ៣នាក់ ដែលរស់នៅក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

អំណោយដ៏ថ្លៃថ្លារបស់សម្តេច ត្រូវបានឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេច តេជោ ហ៊ុន សែន និងលោកជំទាវ រួមនឹងក្រុមការងារបានអញ្ជើញចុះនាំយកទៅប្រគល់ជូន ដល់ផ្ទះគ្រួសារកើតបាន កូនភ្លោះស្រី ទាំង៣នាក់នេះ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដែលអំណោយ រួមមាន៖ ទឹកដោះគោកូនក្មេង ២កេស អង្ករ៥០គីឡូក្រាម ថវិកា ៥លានរៀល ស្ករស៥គីឡូក្រាម សារុង ២ និងក្រមា២។

នៅក្នុងឱកាសនោះឯកឧត្តម សេង ទៀង បានពាំនាំយកការផ្តាំផ្ញើសួរសុខទុក្ខដោយក្តី នឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារកូនភ្លោះ ស្រី៣ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ជួយដោះស្រាយរាល់ការលំបាកជូន ដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់។

ជាមួយនោះដែរឯកឧត្តមបានក្រើនរម្លឹកដល់ឪពុកម្តាយកូនភ្លោះ៣នេះសូមយកចិត្តទុកដាក់ចិញ្ចឹមថែទាំកូនភ្លោះទាំង៣នេះដែលជាចៅធម៌របស់សម្តេចឱ្យបានល្អដែលនេះជាកូនភ្លោះ៣ចៅសម្តេចលើកទី៣៨៩គ្រួសារផងដែរ។

ទន្ទឹមនោះដែរក្រុមគ្រួសារមានកូនភ្លោះ៣ និងប្រជាពលរដ្ឋដែលចូលរួមពិធីនេះ ក៏បាន បង្ហាញអំពីទឹកចិត្តរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកនឹងជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ ដែលជួបការខ្វះខាត ជាបន្តបន្ទាប់កន្លងមកនេះ។

សូមបញ្ជាក់ថាកូនភ្លោះស្រីទាំង៣នេះ កូនស្រីទី១- ឈ្មោះ ឡាង សុដាលី ទម្ងន់ ១,៦គីឡូក្រាម, កូនស្រីទី២- ឈ្មោះ ឡាង សុដាលីន ទម្ងន់ ១,៥គីឡូក្រាម, និងកូនស្រីទី៣- ឈ្មោះ ឡាង សុដាលីស ទម្ងន់ ១,៦គីឡូក្រាម ដែលមានឪពុកមានឈ្មោះ ចាន់ សុភាព សព្វថ្ងៃជាបុគ្គលិករបស់ក្រុមហ៊ុនឯកជនមួយ ម្តាយមានឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរសព្វថ្ងៃជា មេផ្ទះ។

តាមការ អះអាងរបស់ឪពុកម្តាយឱ្យដឹងថា កូនស្រីភ្លោះទាំង៣របស់គាត់ កើតនៅ ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី សម្រាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង