**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យសកម្មភាព អនុវត្តតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសហការីចុះត្រួតពិនិត្យសកម្មភាពទូទៅក្នុងការតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នៅផ្នែកសឹក រងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានទីតាំងស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន បានរាយការណ៍អំពីការអនុវត្ត សកម្មភាពទូទៅក្នុងតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកសឹករងស្ទឹងសែន ដែលមានជាអាទិ៍ ការ ងារគ្រប់គ្រងកងកម្លាំងគ្រឿងពាក់ ។ ការងារហ្វឹកហ្វឺនរៀនសូត្រ ការកសាងអង្គភាពរឹងមាំ។ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងការងារត្រៀមបម្រុងកម្លាំងសម្រាប់អន្តរាគមន៍ជួយសង្គ្រោះ ប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ។

ជាមួយនោះដែរលោកវរសេនីយ៍ទោ សៀង ហុកឃាន់ ក៏បានរាយការណ៍សង្កត់ធ្ងន់អំពីការកសាងអង្គភាព និង ការបង្កបង្កើនផលចិញ្ចឹមសត្វ ដោយបានចិញ្ចឹមត្រីជាង៦០.០០០ក្បាល គោ២២ក្បាល មាន់ ទា ក្ងាន ជាច្រើនក្បាល ទៀត ដើម្បីដោះស្រាយជីវភាពជូនបងប្អូននៅក្នុងផ្ទះបាយ នៃផ្នែកសឹករងស្ទឹងសែន និងដោះស្រាយមេគោពូជជូនបងប្អូនយោធិន ដែលត្រូវចូលនិវត្តន៍ក្លាយជាអតីតយុទ្ធជនទៅរស់នៅតាមមូលដ្ឋាន ផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ទាប់ពីបានចុះធ្វើការត្រួតពិនិត្យលទ្ឋផលជាក់ស្តែង តាមទីកន្លែងនីមួយៗ ដែល ផ្នែកសឹករងស្ទឹងសែន អនុវត្តបាន ។ បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់នាយទាហាន នាយ ទាហានរង ពលទាហានទាំងអស់ ក្នុងទីបញ្ជាការផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញតួនាទីភារកិច្ច របស់កង យោធពលខេមរភូមិន្ទ សម្រេចបានជោគជ័យគួរជាទីមោទនៈ ទន្ទឹមនិងការងារកសាងការគ្រប់គ្រងអង្គភាពរឹងមាំលើគ្រប់ វិស័យ អង្គភាពក៏បានយកចិត្តទុកដាក់ដល់ការងារ កែលម្អសោភ័ណ្ឌភាពផ្នូរសពកម្មាភិបាល យុទ្ធជនកម្ពុជា ដែល បានពលីជីវិតក្នុងសម័យសង្គ្រាម ក្នុងបុព្វហេតុជាតិ និងប្រជាជននៅក្នុងវិមានរំលឹកគុណយុទ្ឋជនពលី នៃបញ្ជាការដ្ឋាន តំបន់ប្រតិប្តិការសឹករងកំពង់ធំ បានល្អប្រសើរផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំនិងយោធិនទាំងអស់ នៅផ្នែកសឹករងស្ទឹង សែន ត្រូវបន្តសកម្មភាពក្នុងការអនុវត្តនូវខ្លឹមសារចលនាប្រឡងប្រណាំងទាំងប្រាំ របស់កងយោធពលខេមរភូមិន្ទ ដែលបានដាក់ចេញឱ្យបន្តទទួលបានលទ្ឋផលល្អថែមទៀត និងត្រូវអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ កងយោធពលខេមរភូមិន្ទដែលបានប្រគល់ឲ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង