**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម នៅទីបញ្ជាការកងទ័ពជើងគោក ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN និងប្រតិភូនៅព្រះរាជាណាចក្រកម្ពុជា ថាពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។

ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន បានគូសបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ កម្ពុជាបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសាសន៍ ប៉ុល ពត ។ ដោយឯកឧត្តម ខឹមជា សាឃឿន បានរំលេចពីជោគជ័យដ៏ត្រចះត្រចង់ នៃព្រិត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានកើតចេញពីការជួយជ្រោមជ្រែងពីភាគីមិត្តវៀតណាម រហូតដល់ប្រទេសកម្ពុជាបានរំដោះប្រទេស និងបានផ្តួលរំលំរបបវាលពិឃាតនេះ និងបានថ្លែងអំណអរគុណដល់ភាគីមិត្តវៀតណាមដែលតែងតែសហការជួយឧត្តម្ភ ទាំងថរិកា សម្ភារៈ បរិក្ខាផ្សេងៗ រួមទាំងការជួយបណ្តុះបណ្តាលធនធានមនុស្សដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទជាបន្តបន្ទាប់ ព្រមទាំងបានជូនពរឯកឧត្តម NGUYEN VAN TIEN និងប្រតិភូក្នុងដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ និងប្រកបដោយសុខសុវត្ថិភាព ។

ការឆ្លើយតប ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះដើម្បីចូលរួមសាកសួរសុខទុក្ខ ដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលជាដៃគូសម្ព័ន្ធមេត្រីភាពនឹងគ្នា ។
ហើ
យស្របពេលឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតនូវទំនាក់ទំនងការទូត រវាងកម្ពុជា-វៀតណាម ដោយការខកខានមិនបានជួបគ្នាធ្វើការងារអស់រយៈពេល០២ឆ្នាំមកនេះ បណ្តាលមកពីបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ រីករាលដាលជាសកល បន្ទាប់ពីមានការធូស្បោយនឹងបន្តធ្វើនូវកិច្ចសហប្រតិបត្តិការជាមួយអង្គភាពដៃគូសម្ព័ន្ធមេត្រីភាពឡើងវិញដូចជា ធ្វើការផ្លាស់ប្តូរប្រតិភូគ្នាទៅវិញទៅមក ស្របតាមកិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុប្រចាំឆ្នាំ ដែលភាគីយើងទាំងពីរបានធ្វើរួចមកហើយ ដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព រវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ។

ចុងបញ្ចប់ភាគីទាំងពីរក៏បានសម្តែងនូវមោទនភាព ចំពោះការរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងបានជូនពរនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិកាន់តែជិតស្និទ្ធទ្វេរឡើងមួយកម្រិតថែមទៀត រវាងប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ កម្ពជា-វៀតណាមជាអមតៈ ៕

អត្ថបទដែលជាប់ទាក់ទង