ឯកឧត្តម សុខ លូ និងលោកជំទាវ ចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ លោកស្រី កៅ ឈួនណារ៉ា មន្ត្រីបម្រើការងារនៅសាលាខេត្តបាត់ដំបង ដែលជួបគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ម៉េត រ៉ាវីចិត្រ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ លោកស្រី កៅ ឈួនណារ៉ា ជាមន្ត្រីរាជការបម្រើការងារនៅសាលាខេត្តបាត់ដំបង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ ។
អំណោយដែលប្រគល់ជូនរួមមាន៖ អង្ករចំនួន២ការ៉ុង (៥០គីឡូក្រាម) ទឹកបរិសុទ្ធចំនួន២កេស មី២កេស ទឹកសុីអុីវ២យួរ ទឹកត្រី២យួរ ត្រីខ ២យួរ និងថវិកាចំនួន ១,០០០,០០០រៀល៕