ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់សម្ភារៈបរិក្ខារពេទ្យ៣០០កេស និងអាវពេទ្យ១ម៉ឺនអាវ ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និង លោកជំទាវ ពេជ ចន្ទមុន្នីអនុប្រធានក្រុមប្រឹក្សា ភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចាត់ក្រុមការងារយកអំណោយ សម្ភារៈបរិក្ខារពេទ្យចំនួន ៣០០កេស និង អាវពេទ្យចំនួន ១០,០០០ អាវ ជូនដល់មន្ទីរពេទ្យមិត្តភាព កម្ពុជាចិនព្រះកុសុមៈ ៕

