គណៈប្រតិភូឧត្តមមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥

ភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ គណៈប្រតិភូឧត្តមមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

