**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖​ការទទួលស្គាល់ចំពោះ​ប្រទេសចិនឆ្លុះបញ្ចាំងពីការរំពឹងទុកចំពោះ​អនាគត

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលជាអង្គភាពស្ទង់មតិរបស់សហរដ្ឋអាមេរិកបាន​ចេញផ្សាយ​របាយការណ៍​ស្ទង់​មតិ​ថ្មី​បំផុត​មួយ​ច្បាប់​ ដែល​បាន​បង្ហាញថា ខណៈពេល​លោកត្រាំ ប្រធានាធិបតី​អាមេរិក​គ្រោង​នឹង​បំពេញទស្សនកិច្ច​នៅប្រទេស​ចិន​ ចំណាប់អារម្មណ៍ល្អរបស់​ប្រជាពលរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​បាន​កើនឡើង ។
របាយការណ៍ស្ទង់​មតិ​បាន​ប្រកាស​ថា ចំណាប់អារម្មណ៍ល្អរបស់​ប្រជាពលរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​បានកើន​ឡើង​ពី​១៤ភាគរយ​នា​ឆ្នាំ​២០២៣ ដល់​២៧ភាគរាយ​ក្នុង​ឆ្នាំ​២០២៦ ។ ចំណាប់អារម្មណ៍ល្អចំពោះ​ប្រទេស​ចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជា​សមាជិក​បក្សប្រជាធិបតេយ្យបាន​កើន​ឡើង​ពី​២១ភាគរយ​ ដល់​៣៤ភាគរយ​ ។ រីឯចំណាប់អារម្មណ៍ល្អចំពោះ​ប្រទេស​ចិនរបស់អ្នកផ្តល់បទសម្ភាសន៍ដែលជា​សមាជិកបក្សសាធារណរដ្ឋបាន​កើន​ឡើង​ពី​៩ភាគរយ​ ដល់១៨ភាគរយ​ ។ បើប្រៀបធៀបនឹងក្រុម​មនុស្ស​ជរា ក្រុម​មនុស្ស​វ័យ​ក្មេង​និង​វ័យ​កណ្តាល​ដែល​មាន​អាយុក្រោម​៥០ឆ្នាំ មាន​អាកប្បកិរិយាកាន់តែវិជ្ជមានចំពោះប្រទេសចិន ។
នៅខែ​មេសា ក្រុមហ៊ុន​Gallup ដែលជាអង្គភាពស្ទង់មតិរបស់សហរដ្ឋអាមេរិកក៏បានចេញផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នៅទូទាំង​ពិភពលោក ការ​ស្ទង់​មតិ​ប្រចាំ​ឆ្នាំ​លើក​នេះ បាន​គ្របដណ្តប់​លើ​ប្រទេស​ជាង​១៣០ និង​មាន​អ្នក​ចូល​រួម​ប្រហែល​១៣ម៉ឺននាក់​ ដែល​បាន​បង្ហាញថា នៅឆ្នាំ​២០២៥ ការទទួលស្គាល់ចំពោះ​ប្រទេសចិនបានវ៉ាដាច់​សហរដ្ឋ​អាមេរិក​ អត្រាគាំទ្រជាមធ្យមសម្រាប់ភាពជាអ្នកដឹកនាំរបស់ប្រទេស​ចិន​គឺ៣៦ភាគរយ ខ្ពស់ជាង​អាមេរិក​៥ភាគរយ ។ ក្រុមហ៊ុន​Gallup បានបកស្រាយ​​ជា​ពិសេស​ថា ការស្ទង់​មតិ​លើក​នេះ​សម្រេច​​​នៅឆ្នាំ​២០២៥ នៅមិន​ទាន់​ដាក់​បញ្ចូល​ព្រឹត្តិការណ៍​ធំៗនៅឆ្នាំ​២០២៦ ដូច​ជា​អាមេរិកវាយ​ប្រហារទៅលើ​អ៊ីរ៉ង់ និង​អាមេរិក​ដក​ខ្លួន​ចេញពីអង្គការ​អន្តរជាតិ​ចំនួន​៦៦​នៅឡើយ​ទេ ។
លទ្ធផល​នៃ​ការ​ស្ទង់​មតិ​បាន​បង្ហាញថា ក្នុង​ចំណោមប្រទេស​ដែលមាន​ការ​​ទទួល​ស្គាល់កាន់តែខ្ពស់​ចំពោះ​ប្រទេស​ចិន​ មាន​ប្រទេស​ជាច្រើន​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ធ្លាក់​ចុះ​ចំពោះអាមេរិក​ ក្នុង​នោះ​បូក​រួម​ទាំង​សម័្ពន្ធមិត្ត​របស់​អាមេរិក​ ដូច​ជា​អង់គ្លេស អេស្ប៉ាញ អ៊ីតាលី​និង​អៀរឡង់ជា​ដើម​ ។ ទាក់ទិន​នឹងរឿង​នេះ កាសែត The Tribune នៃ​ប្រទេសឥណ្ឌា បាន​អះអាងថា ការ​ទទួល​ស្គាល់​ចំពោះ​ភាពជាអ្នកដឹកនាំនៅលើ​ពិភពលោក​របស់ប្រទេស​ចិនបានវ៉ាដាច់​សហរដ្ឋ​អាមេរិក លទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ពីស្ថានការណ៍​ភូមិសាស្ត្រ​នយោបាយ​កាន់តែទូលំទូលាយ ប្រទេស​និង​តំបន់​ជា​ច្រើន​ ក្នុង​នោះ​បូក​រួម​ទាំង​សម័្ពន្ធមិត្ត​ជា​ប្រពៃណីរបស់​អាមេរិក​ បាន​និង​កំពុង​វាយ​តម្លៃ​ជា​ថ្មីម្តង​ទៀត​ចំពោះគោលជំហរ​របស់​ខ្លួន​ក្នុង​ពិភពលោក​ដែល​មានភាពបែកបាក់គ្នា​ និងពហុប៉ូលកាន់តែខ្លាំងឡើង ៗ ។
លោក David Gosset ស្ថាបនិកនៃវេទិកាចិន-អឺរ៉ុប និងជាអ្នកផ្តួចផ្តើមគំនិតសកលចិនអឺរ៉ុបនិង​អាមេរិកបាន​លើកឡើង​ថា ក្នុង​បរិបទដែល​ធ្វើ​ការ​ប្រកួតប្រជែង​ខាង​ពាណិជ្ជកម្ម​និង​រង​សម្ពាធពីខាង​ក្រៅ​ជា​បន្តបន្ទាប់ ប្រទេស​ចិន​បាន​ប្រកាន់ខ្ជាប់​ការ​រៀប​ចំចាត់ចែង​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​ លំនឹង​ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ធ្វើឱ្យរចនាសម្ព័ន្ធពាណិជ្ជកម្មរបស់ខ្លួនមាន​សុក្រឹតភាព ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​សមត្ថភាពទប់ទល់នឹងហានិភ័យ និងភាពធន់នៃការអភិវឌ្ឍដ៏​ខ្លាំង​ក្លា ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ ប្រទេសចិន​ទទួល​បាន​ការ​រកឃើញថ្មីលើ​វិស័យបច្ចេកវិទ្យា ដូចជាបញ្ញាសិប្បនិម្មិត ថាមពលថ្មី និងរថយន្តអគ្គិសនីជាដើម​ ដោយ​ឡែក​ អំណាចទន់ក៏បាន​កើន​ឡើង​ ដូច្នេះ ភាពទាក់ទាញរបស់ចិន​លើឆាកអន្តរជាតិបាន​កើន​ឡើង​យ៉ាង​ខ្លាំង ។
ជា​ពិសេស ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ បណ្តាញទំនាក់ទំនងសង្គម ដូចជា​កម្មវិធី rednote ជាដើម​ ធ្វើ​ឱ្យមនុស្ស​​លោក​ខាង​លិច​ ជា​ពិសេស​គឺ​ក្រុម​មនុស្សវ័យ​ក្មេង​អាច​យល់​ដឹង​ពី​ជីវភាពរស់នៅ​ជា​ប្រចាំ​របស់​ចិន​កាន់តែច្រើន​ឡើង​ ។ ព្រម​ពេល​ជា​មួយ​គ្នា​នេះ យោងតាម​គោលនយោបាយផ្តល់​ងាយ​ស្រួល​ ដូចជា​ការ​លើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនជាដើម​ ធ្វើ​ឱ្យ​ជន​បរទេស​អាច​ធ្វើ​ដំណើរ​ និង​​ទេសចរណ៍កម្សាន្ត​នៅប្រទេស​ចិន​កាន់​តែ​ងាយ​ស្រួល​ ។ ក្នុង​អំឡុង​វិស្សមកាលទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ​នេះ នៅប្រទេស​ចិន​ មាន​ភ្ញៀវទេសចរបរទេស​យ៉ាង​ច្រើន​ដែល​គួរ​ឱ្យ​កត់សម្គាល់​ ។ ក្នុង​បណ្តាញទំនាក់ទំនងសង្គម អ្នកបង្កើតមាតិការ​បរទេស​ជាច្រើន​បាន​ប្រើ​ប្រាស់​កាមេរ៉ា បង្ហោះបទពិសោធន៍ពិតៗរបស់​ខ្លួន​ចំពោះប្រទេសចិនទៅកាន់ពិភពលោក ដែលធ្វើ​ឱ្យអ្នក​ផងទាំង​ពួង​អាច​មើលឃើញប្រទេសចិនដែលផ្ទុយស្រឡះពីការ​ផ្សព្វផ្សាយ​របស់លោកខាងលិច។
ក្នុង​ពិភពលោក​ដែល​មានភាព​បម្រែបម្រួល​យ៉ាង​ខ្លាំង ប្រទេស​ចិន​បាន​និង​កំពុង​ក្លាយ​ទៅជា​កម្លាំង​មានភាពប្រាកដប្រជា​ដ៏​សំខាន់​កាន់តែខ្លាំង​ឡើងៗ តាមរយៈស្ថិរភាព​ការ​អភិវឌ្ឍ និង​ការ​បន្ត​បន្ទាប់​របស់​គោលនយោបាយ​របស់​ខ្លួន​ ។ ម្ខាងគឺ​ការ​ផ្ទុះអាវុធ ការ​ដាក់​ទណ្ឌកម្ម និងការ​ដំឡើង​​​ពន្ធគយ ហើយ​ម្ខាង​ទៀត​គឺ​ការអភិវឌ្ឍ​រួមគ្នា និងចែក​រំលែក​​ឱកាស​ជា​មួយគ្នា ។ តើ​ពិភពលោក​ត្រូវ​មាន​អនាគត​យ៉ាង​ណា បណ្តា​ប្រទេស​នានា​កំពុង​ធ្វើ​ការ​ជ្រើស​រើស​របស់​ខ្លួន​ ៕

អត្ថបទដែលជាប់ទាក់ទង