**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តដំបូងគេ ដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយសម្រេចបាន ចំនួន៩១៧,៧៩៥ក្បាលដី និងបានផ្តល់បណ្ណកម្មសិទ្ធិដី ចំនួន៨៨៦,០៤៥បណ្ណ។

អភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យព្រំប្រទល់រដ្ឋបាលឃុំ/សង្កាត់ ដើម្បីត្រៀមចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម វុឌ្ឍី វណ្ណរ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានបញ្ចប់ ១០០% ចាប់តាំងពីការចាប់ផ្តើមអនុវត្ត ក្នុងអំឡុងឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០២៥ គឺជាកត្តាមួយនៃការជំរុញកំណើនសេដ្ឋកិច្ច ដោយខេត្តមានកំណើនសេដ្ឋកិច្ច៨.៣% ស្មើនឹង៣.០៧៣លានដុល្លារ និងមាន GDP មនុស្សម្នាក់ៗ មានចំណូលកើនឡើងដល់ ២.៨៣០ដុល្លារ ក្នុងមួយឆ្នាំ។

លទ្ធផលដ៏គួរឱ្យមោទនភាពនេះ មិនអាចកាត់ផ្តាច់ពីការខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មរបស់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ឡើយ ជាពិសេស ក្រោមការចង្អុលណែនាំពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដោយមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម នឹងសំណង់។

ទន្ទឹមនឹងលទ្ធផលក្នុងការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ បានបញ្ចប់យើងអាចកំណត់បាននូវព្រំប្រទល់រដ្ឋបាលភូមិ ឃុំ-សង្កាត់ ក្រុង-ស្រុក និងព្រំប្រទល់ខេត្ត ដ៏ជាក់លាក់សម្រាប់អនុវត្តការងារដ្ឋបាលដែនដីបន្តទៅមុខ។ នេះជាបញ្ជាក់បន្ថែម របស់ឯកឧត្តមអភិបាលខេត្ដ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម វុឌ្ឍី វណ្ណរ៉ា បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោក អ៊ុន ចាន់ដា បានធ្វើឲ្យខេត្តកំពង់ចាម មានការអភិវឌ្ឍន៍លឿនគួរឱ្យកត់សម្គាល់ និងមានការប្រែប្រួលមុខមាត់កាន់តែមានសោភណ្ឌភាព ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន ព្រមទាំងសមិទ្ធផលរូបន្តជាច្រើនទៀត។

ឯកឧត្តមអគ្គនាយក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញភារកិច្ចការងារវាស់វែង និងកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម រហូតឈានដល់ការរៀបចំចុះហត្ថលេខាជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង