**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជញ្ជាំងថ្មបាយក្រៀម ផ្នែកខាងត្បូងឆៀងខាងលិចរបស់កំពែងក្រុងអង្គរធំ ដែលកំពុងរងការខូចខាត

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលជញ្ជាំងកំពែងធ្វើពីថ្មបាយក្រៀមរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ ដែលកំពុងរងការខូចខាត ឱ្យប្រសើរឡើងវិញ។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុល ឱ្យដឹងថា ជញ្ជាំងថ្មបាយក្រៀម របស់កំពែងក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅខាងត្បូង ឆៀងខាងលិចនៃខ្លោងទ្វារទន្លេអុំ បានទទួលរងការខូចខាតជាយូរមកហើយ ដោយសារអាយុកាលនៃថ្ម និងកត្តាធម្មជាតិ ដែលអាចបង្កឱ្យមានហានិភ័យមួយចំនួន ដូចជា ជញ្ជាំងថ្មបាយក្រៀមបានហែកចេញពីគ្នា និងថ្មមួយចំនួនរលុះធ្លាក់។ ចំពោះរចនាសម្ពន្ធស្លាបខ្លោងទ្វារទិសខាងលិច ក៏មានការខូចខាតច្រើនដែរ ដោយសារវាទ្រេត បាត់ផ្នែកដំបូល ហើយថ្មនៅសល់តិចតួចមានដូចជា ថ្មរូបទេពខ្លះៗ និងថ្មខឿននៃខ្លោងទ្វារ។ រីឯកាំជណ្តើរ រងបញ្ហាទឹកហូរច្រោះ ធ្វើឱ្យជញ្ជាំងផ្នែកខាងក្នុងហែកក្រៀកពីគ្នា ហើយបាត់ស្លាកស្នាមរូបរាងកាំជណ្តើរ និងធ្លាក់ថ្មភក់មួយចំនួនពីទីតាំងដើម។ បញ្ហាទាំងនេះ គឺទាមទារឱ្យមានការជួយសង្រ្គោះបន្ទាន់។

លោក ម៉ៅ សុខនី ឱ្យដឹងថា ដំណាក់កាលសំខាន់ៗនៃការជួសជុលកំពែងរបស់ក្រុងអង្គរធំ នៅផ្នែកខាងត្បូង ឆៀងខាងលិចខ្លោងទ្វារទន្លេអុំ ជាដំបូង គឺត្រូវចាប់ផ្ដើមពីការសម្អាតបរិវេណការដ្ឋាន ដាក់ស្លាកសញ្ញាហាមចូល ធ្វើរបងការពារ ដើម្បីសុវត្ថិភាពភ្ញៀវដែលឆ្លងកាត់ខ្លោងទ្វារនេះជាមុនសិន។ បន្ទាប់មកមានការធ្វើកំណាយ ដើម្បីសិក្សាឱ្យច្បាស់លាស់ពីរចនាសម្ពន្ធគ្រឹះ សម្រង់ប្លង់ចុះបញ្ជីលេខថ្មដែលនៅរាយប៉ាយ ហើយយកទៅដាក់ទីតាំងដើម។ ចំពោះ ថ្មណាដែលមិនទាន់ស្គាល់ទីតាំង គឺយកទៅរក្សាទុកមួយកន្លែង ដើម្បីឱ្យអ្នកជំនាន់ក្រោយសិក្សាស្រាវជ្រាវបន្ត ព្រមទាំងរៀបចំទីតាំងដាក់គ្រឿងចក្រ និងធ្វើរោងយាមសម្រាប់ការពារសម្ភារនៅទីនេះ។

ការជួសជុលកំពែងរបស់ក្រុងអង្គរធំប្រវែង១៥ម៉ែត្រ នៅផ្នែកខាងត្បូង ឆៀងខាងលិចខ្លោងទ្វារទន្លេអុំ គឺចាប់ផ្ដើមពីដើមខែមេសា ឆ្នាំ២០២៦ ដោយចំណាយរយៈពេលប្រហែល៦ខែទើបអាចបញ្ចប់។

ការងារជួសជុលនេះ គឺក្រុមការងារបានអនុវត្តទៅតាមបច្ចេកទេស ដោយមានការទល់ទ្រពេលរើជញ្ជាំង ហើយនៅតាមកន្លែងណាដែលមានបញ្ហាហែក គឺត្រូវរឹតកុំឱ្យទឹកហូរច្រោះជាដើម។ រើស្រទាប់ថ្មជញ្ជាំងបាយក្រៀមណាដែលហែកក្រៀកម្តងមួយស្រទាប់ៗ ហើយត្រូវរៀបឡើងវិញ។ ប្រសិនបើគ្រឹះមានបញ្ហា គឺត្រូវជួសជុលទាំងគ្រឹះ រួចហើយបន្តជួសជុលជញ្ជាំង ឱ្យរត់ត្រង់ជាមួយខ្លោងទ្វារ។ ចំណែកកាំជណ្តើរថ្មបាយក្រៀមនឹងរៀបចំឡើងវិញ ដើម្បីជួយទប់ដីកុំឱ្យទឹកភ្លៀងហូរច្រោះ។

កំពែងក្រុងអង្គរធំ ជាសំណង់បុរាណសម្រាប់ការពាររាជធានីដ៏ស្កឹមស្កៃ ប្រវែង៣គីឡូម៉ែត្រក្នុងមួយជ្រុងៗ កម្ពស់ប្រមាណ៨ម៉ែត្រ និងមានគូទឹកព័ទ្ធជុំវិញ កសាងឡើងតាំងពីចុងសតវត្សរ៍ទី១២នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។ កំពែងនេះ តំណាងឱ្យជញ្ជាំងថ្មការពារផែនដី និងមានខ្លោងទ្វារចំនួន៥ចូលឆ្ពោះមករាជធានី៕

អត្ថបទដែលជាប់ទាក់ទង