**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ទៅឧបត្ថម្ភកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ**អភិបាលខេត្តកណ្ដាល ណែនាំដល់សិស្សនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេស តេជោសែន ក្រុងតាខ្មៅ ដែលទទួលបានការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវ«រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»**ឯកឧត្តម សុខ លូ៖ ប្រសិនបើពលករខ្មែរធ្វើការនៅថៃជួបការលំបាក ហើយចង់វិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារជូន**កម្ពុជាបដិសេធយ៉ាងដាច់ខាត មិនទទួលស្គាល់ផែនទីដែលថៃគូសជាឯកតោភាគី​​ យកមកជាសំអាងរឿងព្រំដែន ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ**កម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុច ក្រោយបញ្ចប់កិច្ចប្រជុំ JBC**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ**លទ្ធផលផ្លូវការ នៃកិច្ចប្រជុំ JBC កម្ពុជា-ថៃ**កិច្ចប្រជុំ JBC កម្ពុជា-ថៃ ត្រូវបានបិទបញ្ចប់**សម្ដេចតេជោ អបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥**ថ្ងៃទី២នៃកិច្ចប្រជុំ JBC គឺមានកិច្ចប្រជុំចង្អៀតមួយ មុនឈានដល់កិច្ចប្រជុំផ្លូវការ**លិខិតរយលានអត្ថន័យ បញ្ជាក់ពីស្មារតីមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ!**កម្ពុជាឈ្នះក្តីលើថៃ ចំនួន២លើក នៅទីក្រុងឡាអេ ទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ**ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ២០២៥ បើកជាផ្លូវការក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»**សម្តេចធិបតី អបអរសាទរខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រគល់អធិបតេយ្យភាពលើ ប្រាសាទព្រះវិហារ ដល់កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមិថុនា**កម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី**ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន**បណ្ឌិត​ ជា​ មុនីឫទ្ធិ​ ៖​ វចនានុក្រម​វប្បធម៌​ចិនជាមូលដ្ឋានគ្រឹះរបស់ជនបរទេសយល់ដល់ជម្រៅនៃអរិយធម៌៥០០០ឆ្នាំ​របស់ចិន**ក្រសួងការងារ៖ សូមកុំបារម្ភ ឱកាសការងារនៅកម្ពុជារាប់សិបម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនខ្មែរមកពីថៃ

តំណាង ឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូ ក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រ ផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល ទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំប្រតិភូ ក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រនៃផ្នែកឃោសនាអប់រំយុវជនគណបក្សថ្នាក់កណ្តាលចំនួន៦៦ នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីទីកន្លែងនៃការចាប់ផ្តើមចេញដំណើរតស៊ូឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីរំដោះប្រទេសជាតិ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពី មានមតិសសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូរួចមក លោកឧត្តមសេនីយ៍ត្រីយ៍ អេង ហ៊ី នាយស្នងការទំនាក់ទំនងកិច្ចការសាធារណៈនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញដោយពន្យល់យ៉ាងក្បោះក្បាយ អំពីស្នាដៃ គុណូបការៈ និងការធ្វើពលីកម្មទាំងកាយ និងបញ្ញារបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ក្នុងការចាប់ផ្តើមនូវដំណើរការតស៊ូពីគ្រាដំបូងបំផុត។

ក្រោយពីបានស្តាប់បទបង្ហាញ និងទស្សនានៅតាមទីតាំងប្រវត្តិសាស្ត្រនីមួយៗរួចមក ប្រតិភូបានទទួលនូវការយល់ដឹងយ៉ាងច្បាស់ថានៅទីតាំងសាលាបឋមសិក្សា ប៊ុន រ៉ានី
ហ៊ុន សែនកោះថ្ម ឃុំទន្លូង ស្រុកមេមត់ នេះគឺជាអតីតបញ្ជាការដ្ឋានវរសេនាធំតំបន់២១ ដែលសម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងកាលពី៤៥ ឆ្នាំមុន។ ហើយ ក្នុងកាលៈទេសៈដែលប្រទេសជាតិធ្លាក់ចូលជ្រៅទៅក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ពោរពេញដោយក្តីវេទនាឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ មានតែឈាមនិងទឹកភ្នែកនោះ ប្រជាជនកម្ពុជាទូទាំងប្រទេស ទន្ទឹងរង់ចាំនូវចលនាដឹកនាំ ដ៏ខ្លាំងក្លាមួយជាក់លាក់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។

ពេលនោះសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤រូបទៀត គឺសមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត ស៊ូ គឹមស្រៀង ហៅ សាញ់ និងសមមិត្ត វ៉ា ប៉ោអៀន បានចាប់ផ្តើមចេញដំណើរពីទីតាំងភូមិកោះថ្មនេះ នៅវេលាម៉ោង ២១:០០យប់ រាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែ អាសាឍ ឆ្នាំម្សាញ់ នពស័ក ព.ស.២៥២១ ធ្វើដំណើរភៀសខ្លួនទៅវៀតណាមដើម្បីស្វែងរកការគាំទ្រជំនួយឧបត្ថម្ភសម្រាប់កសាងកម្លាំងប្រដាប់អាវុធធ្វើការសង្គ្រោះជាតិ។

ការចាកចេញនាពេលនោះគឺជាការចាកចេញដោយការឈឺចាប់បំផុតជាមួយទឹកភ្នែករាប់លានដំណក់ ព្រោះជាការចាកចោលទឹកដីកំណើតចោលភរិយាដែលកំពុងមានផ្ទៃពោះ៥ខែ សមមិត្ត ហ៊ុន សែន ពិតជាមានការលំបាកក្នុងចិត្តយ៉ាងធ្ងន់ធ្ងរ ហើយម្យ៉ាងគិតដល់ផលលំបាកដែលអាចកើតមានចំពោះភរិយាដែលកំពុងស្ថិតក្នុងក្រញាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ប៉ុលពតនៅឡើយ។

ផ្តើមចេញពីដំណើរភៀសខ្លួនជ្រែកស្បៃរាត្រីប្រថុយនឹងគ្រោះថ្នាក់បូជាសាច់ស្រស់ឈាមស្រស់និងយកអាយុជីវិតធ្វើជាដើមទន់ដើម្បីប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្កើតកម្លាំងកងទ័ពដោយផ្ទាល់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ហើយឈានដល់ការកសាងកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ និងដឹកនាំកម្លាំងចលនាតស៊ូសហការជាមួយកម្លាំងតស៊ូផ្សេងទៀត វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រំដោះបានមកវិញនូវអាយុជីវិតរបស់ប្រជាពលរដ្ឋ និងសិទ្ធិសេរីភាពក្នុងការរស់រៀន។

លោកឧត្តមសេនីយ៍ត្រីយ៍ អេង ហ៊ី
ក៏បានបញ្ជាក់ផងដែរថា ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍ដ៏សែនជូរចត់មួយនេះ។

ឯកឧត្តមប្រធានប្រតិភូ រួមជាមួយសមាជិកសមាជិកាទាំងអស់បានគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរភៀសខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ គឺជាគុណធម៌ប្រវត្តិសាស្ត្រនិងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយបានចារជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្រប់ៗជំនាន់ ហើយតំបន់ “តេជោកោះថ្ម X16” និងក្លាយទៅជាជាតំបន់ទេសចរណ៍-វប្បធម៌សេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងមិត្តភាពរវាងប្រទេសជាតិ និងប្រជាជនជិតខាងកម្ពុជា-វៀតណាម សំដៅកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អត្ថបទដែលជាប់ទាក់ទង