អភិបាលខេត្តបាត់ដំបង អញ្ជើញជួបសាកសួរសុខទុក្ខលោកយាយ រស់ សាបឿន បងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា តារាចម្រៀងក្នុងទសវត្សរ៍៦០

បាត់ដំបង៖ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសាកសួរសុខទុក្ខលោកយាយ រស់ សាបឿន ដែលត្រូវជាបងស្រីបង្កើតរបស់លោកស្រី រស់ សេរីសុទ្ធា ដែលជាតារាចម្រៀងក្នុងទសវត្សរ៍៦០ ។
ក្នុងឱកាសនោះ លោកយាយ រស់ សាបឿន ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលបានអញ្ជើញមកសាកសួរសុខទុក្ខដល់គេហដ្ឋានរបស់លោកយាយផ្ទាល់ និងការយកចិត្តទុកដាក់លើកតម្កេីងចំពោះសិល្បករជំនាន់ដើម តាមរយៈការរៀបចំសួនសិល្បៈ និងការសាងសង់រូបសំណាក សិល្បករ សិល្បការិនី ជំនាន់ដើមក្នុងនោះក៏មានការសាងសង់រូបសំណាកលោកស្រី រស់ សេរីសុទ្ធា និងកវីនិពន្ធ តារាចម្រៀងដទៃទៀត ដែលមានដើមកំណើតចេញពីខេត្តបាត់ដំបងផងដែរ។
សូមជម្រាបផងដែរថា សួនសិល្បៈសាងសង់បានប្រមាណ៨០%ហើយ ដោយក្រុមការងារនឹងបន្តសាងសង់បន្ថែមទៀត ហើយនៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងអញ្ជើញសាច់ញាតិ ក្រុមគ្រួសារនៃកវីនិពន្ធ តារាចម្រៀង មកចូលរួមផងដែរ៕

