**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បណ្ឌិត គិន ភា៖ «យើងគួរងាកចេញពីការជជែកត្រឹមតែរឿងពហិការ ហើយងាកមកធ្វើចលនាគាំទ្រផលិតផលជាតិវិញ»

សង្គ្រាមឈ្លានពានរបស់សៀមមកលើអធិបតេយ្យនិងបូរណភាពទឹកដីខ្មែរ បានបន្សល់ទុកនូវរបួសដួងចិត្តយ៉ាងជ្រៅសម្រាប់ប្រជាជាតិយើង។ ចរន្តពហិការផលិតផលសៀមដែលបានផ្ទុះឡើង កើតចេញពីកំហឹងនិងការឈឺចាប់ដែលមិនអាចពណ៌នាបាន នៅពេលឃើញចោរឈ្លានពានប្លន់យកទឹកដី ស្រែចម្ការ បំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចប្លន់ទ្រព្យសម្បត្តិខ្មែរតាមអំពើចិត្ត។

សកម្មភាពរបស់ទាហានសៀមឈ្លានពាន ដែលប្រើលួសបន្លានិងទូកុងតឺន័ររាប់រយមកហ៊ុមព័ទ្ធទឹកដីខ្មែរ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ លេណដ្ឋានយោធា និងរូបសំណាកសាសនានានា ដើម្បីបំភាន់ភ្នែកពិភពលោកថាជាទឹកដីស្របច្បាប់របស់ខ្លួន គឺជាទង្វើឈ្លានពានដ៏ព្រៃផ្សៃមកលើបូរណភាពទឹកដីខ្មែរយើង ដែលមិនអាចទទួលយកបានជាដាច់ខាត។

សម្រាប់កងទ័ពខ្មែរយើងដែលឈរជើងការពារមាតុភូមិ ពួកគេសម្លឹងមើលទង្វើទាំងនេះដោយក្តីឈឺចាប់បំផុត បេះដូងស្ទើរស្រក់ឈាម។ ចំណែកឯពលរដ្ឋដែលរងគ្រោះផ្ទាល់វិញ គឺឈឺចាប់ដូចគេយកកាំបិតចាក់ទម្លុះទ្រូង ទឹកភ្នែកដែលស្រក់រហូតដល់រីងស្ងួត ព្រោះតែផ្ទះសម្បែងដែលខំសាងសង់ស្ទើរពេញមួយជីវិតត្រូវបានបំផ្លាញត្រឹមមួយប៉ព្រិកភ្នែក ហើយទ្រព្យសម្បត្តិត្រូវចោរឈ្លានពានលួចប្លន់យកអស់។ អ្វីដែលកាន់តែឈឺចាប់និងអាម៉ាស់បំផុតនោះ គឺមរតកដូនតាដែលបុព្វបុរសបានបូជាសាច់ស្រស់ឈាមស្រស់ការពារ ត្រូវបានសត្រូវរំលោភបំពានទាំងភ្នែកស្រស់។

ក៏ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយបំផុតជាងនេះទៀតនោះ គឺការចងចាំដ៏ខ្លីរបស់បងប្អូនពលរដ្ឋយើងមួយចំនួន។ ឈាមរបស់កងទ័ពយើងដែលពលីនៅលើសមរភូមិមិនទាន់ទាំងស្ងួតផង មនសិការនៃការឈឺចាប់ហាក់រសាយបាត់បន្តិចម្តងៗ។ ផលិតផលរបស់សត្រូវឈ្លានពានបានវិលត្រឡប់មកលើទីផ្សារ និងចូលទៅក្នុងផ្ទះបាយខ្មែរវិញហាក់ដូចគ្មានអ្វីកើតឡើង។ នេះសរបញ្ជាក់ថា បើនៅតែមានអ្នកទិញ ពិតជាមានអ្នកលក់ ហើយវាបង្កើតសំណួរដ៏គួរឱ្យឈឺចាប់មួយថា តើខ្មែរពិតជាមិនអាចរស់បាន បើគ្មានផលិតផលសត្រូវឈ្លានពានមែនឬ?

ប្រជាពលរដ្ឋមួយចំនួនលើកឡើងដោយភាពអស់សង្ឃឹមថា ដរាបណាស្រុកយើងមិនអាចផលិតផលិតផលក្នុងស្រុកដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យទេ គឺពហិការផលិតផលចោរឈ្លានពានពិតជាមិនអាចទៅរួចឡើយ។ ពួកគាត់ត្អូញត្អែរថា យើងប្រើប្រាស់ផលិតផលគេរាប់ទសវត្សរ៍មកហើយ បើចង់ឱ្យឈប់ភ្លាម ប្រហែលជាលំបាក បញ្ហាគឺថា តើយើងមានផលិតផលជំនួសគ្រប់គ្រាន់ហើយឬនៅ? មានសំណួរដ៏ជូរចត់បានសួរថា តាំងពីក្រោយសង្គ្រាមឈ្លានពានរបស់សៀមឆ្នាំ២០០៨មក តើយើងបានផលិតអ្វីខ្លះជារបស់ខ្លួនឯង?

ចំណែកអ្នកខ្លះទៀតលើកឡើងថា រាស្ត្រសាមញ្ញមិនមែនជាអ្នករកស៊ីជាមួយសៀមទេ ហើយក៏មិនមែនជាអ្នកនៅពីក្រោយការនាំទំនិញសៀមចូលដែរ, សូមកុំមកបន្ទោសរាស្ត្រសាមញ្ញ បើចង់ពហិការ គួរធ្វើពីលើចុះក្រោមដូចជាបោសសម្អាតផ្ទះដូច្នោះដែរ។

ជាការណ៍ពិតណាស់ រឿងពហិការនេះមិនមែនត្រឹមតែជាអារម្មណ៍ឆេះឆួលមួយឆាវនោះទេ ប៉ុន្តែវាជាផែនការនិងយុទ្ធសាស្ត្រជាតិច្បាស់លាស់និងយូរអង្វែង។ ទន្ទឹមនឹងនេះ ការធ្វើពហិការអាចជោគជ័យទៅបានយ៉ាងហោចណាស់ត្រូវមានកត្តាពីរទៀត គឺឧត្តមគតិបុគ្គលនិងផលិតផលជំនួស។

ដូច្នេះ យើងគួរងាកចេញពីការជជែកត្រឹមតែរឿងពហិការ ហើយងាកមកធ្វើចលនាគាំទ្រផលិតផលជាតិវិញ។ ផលិតផលជាតិ គឺជាអត្តសញ្ញាណនិងមោទនភាពជាតិ។ ប៉ុន្តែដើម្បីឱ្យទ្រឹស្តីនេះក្លាយជាការពិត វាទាមទារនូវខ្សែច្រវាក់ផលិតកម្មមួយដែលរឹងមាំ គឺរដ្ឋត្រូវតែជាអ្នកបង្កលក្ខណៈងាយស្រួល ផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកតាមរយៈគោលនយោបាយពន្ធដារនិងបច្ចេកទេស។ ចំណែកឯធុរជន ត្រូវផលិតដោយមនសិការជាតិដោយផ្តោតលើគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ជាជាងការកេងចំណេញហួសហេតុ ក្រោមរូបភាពយកផលិតផលបរទេសមកបិទស្លាកថាផលិតផលក្នុងស្រុកឬទង្វើមិនស្មោះត្រង់ដទៃទៀត។ ដោយឡែក ពលរដ្ឋត្រូវមានឧត្តមគតិជាតិនិយម ដោយសុខចិត្តប្រើប្រាស់ផលិតផលខ្លួនឯងទោះបីជាថ្លៃជាងបន្តិចបន្តួចឬគុណភាពនៅអន់ជាងគេបន្តិចបន្តួច ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ។

សរុបមក ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិមិនអាចពឹងផ្អែកលើមនោសញ្ចេតនាត្រឹមមួយគ្រាៗនោះទេ។ វាទាមទារឱ្យមានផែនការនិងយុទ្ធសាស្ត្រជាតិច្បាស់លាស់និងយូរអង្វែង និងជាដំណើរការអន្តរអាស្រ័យប្រកបដោយមនសិការនិងឧត្តមគតិជាតិដ៏ខ្ពស់បំផុតរវាងរដ្ឋ ធុរជន និងពលរដ្ឋ ក្រោមដំបូលមហាគ្រួសារខ្មែរតែមួយ។ បើចង់ឱ្យសត្រូវឈ្លានពានកោតញញើត យើងត្រូវចាប់ផ្តើមពីការធ្វើឱ្យខ្លួនឯងរឹងមាំជាមុនសិន ចាប់ផ្តើមពីការឈប់ប្រើប្រាស់ផលិតផលសត្រូវឈ្លានពាន ដែលគេយកប្រាក់ចំណេញនោះ ទៅទិញគ្រាប់កាំភ្លើងមកបាញ់ក្បាលយើងវិញ៕

ដោយ៖ បណ្ឌិត គិន ភា ១៥ មេសា ២០២៦

អត្ថបទដែលជាប់ទាក់ទង