**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាឱ្យអស់ និងមិនឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញឡើយ

‎ រាជធានីពេញ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានហើយកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ជាមួយច្បាប់ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាន និងកំពុងជំរុញប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមបណ្តាមូលដ្ឋានក្នុងរាជធានី-ខេត្តទាំង២៥ ឱ្យកាន់តែមានភាពខ្លាំងខ្លាឡើង ដើម្បីឱ្យយុទ្ធនាការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ ទទួលបានជោគជ័យ។ នេះជាប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលឯកឧត្តមបានថ្លែង ក្នុងឱកាស អញ្ជើញជាអធីបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប និងអង្គការអន្តរជាតិប្រចាំកម្ពុជា សរុបចំនួន ៥៥រូប នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
‎ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តច្បាប់ចំពោះបទល្មើសឆបោកអនឡាញ ដែលជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន មានបណ្តាញ និងអង្គការចាត់តាំងស្មុគស្មាញ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេចផងដែរថា កិច្ចសហប្រតិបត្តិការរបស់បណ្តាអង្គទូត និងដៃគូសហប្រតិបត្តិការនាពេលកន្លងមក បានរួមចំណែកសំខាន់ដល់យុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបោសសម្អាតបទល្មើស Online scam ដែលទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនក្នុងរយៈពេល៩ខែចុងក្រោយនេះ។
ឯកឧត្តមសន្តិបណ្ឌិត បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ច ហើយតែងតែបានទទួលយកការសហការ និងសំណូពររបស់បណ្តាស្ថានទូតនានាជុំវិញករណី online scamនេះ ដើម្បីរួមគ្នាលុបបំបាត់ពើឆបោកតាមបចច្ចេកវិទ្យានេះឱ្យមានប្រសិទ្ធភាព ខណៈដែលបញ្ហានេះជាបញ្ហារួមរបស់សកលោក។ ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណជូនដល់បណ្តាអង្គទូត អង្គការអន្តរជាតិ ភ្នាក់ងារអន្តរជាតិ និងដៃគូសហប្រតិបត្តិការទាំងអស់ ដែលកន្លងមកតែងតែជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទាំងផ្នែកបច្ចេកទេស ទាំងផ្នែកប្រតិបត្តិការ ទាំងផ្នែកនីតិវិធីច្បាប់ នៅក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់រាជរដ្ឋាភិបាលកម្ពុជា, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងរយៈកាលកន្លងមក។
‎ ក្នុងន័យនេះដែរ ឯកឧត្តម ក៏បានបានវាយតម្លៃខ្ពស់ផងដែរចំពោះ ស្ថានទូតសហរដ្ឋអាមេរិក និង ស្ថានទូតចិន ដែលបានសហការយ៉ាងល្អតាមរយៈភ្នាក់ងារជំនាញដូចជា FBI, Homeland Security និង ក្រសួងសន្តិសុខសាធារណៈចិន រួមចំណែកដល់ការស៊ើបអង្កេត និងការធ្វើកោសលវិច័យ។
តាមរយៈការដាក់ចេញនូវច្បាប់ថ្មីនេះ និងការបើកចំហកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបង្ហាញទៅកាន់ពិភពលោកនូវការទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់រាល់ទម្រង់ នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្លួន និងសហគមន៍អន្តរជាតិឡើងវិញ។ ការប្រើប្រាស់កម្លាំងសរុបនៅទូទាំងប្រទេស ជាមួយឆន្ទៈឥតដកថយរបស់រាជរដ្ឋាភិបាល គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការបេ្តជ្ញាចិត្តដ៏មោះមុត ដើម្បីធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះ នឹងមិនវិលត្រឡប់មកកម្ពុជាវិញឡើយ។
‌‎ ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើដល់ ឯកអគ្គរដ្ឋទូត តំណាងអង្គទូត និងអង្គការអន្តរជាតិដែលមានវត្តមានក្នុងកិច្ចប្រជុំ ឱ្យចូលរួមជំរុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារប្រជាពលរដ្ឋ កុំឱ្យធ្លាក់ក្នុងឧបាយកលនៃការឆបោកតាមប្រព័ន្ធអនឡាញ។

អត្ថបទដែលជាប់ទាក់ទង