**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អុីស្រាអែលប្រកាសវាយប្រហារសម្លាប់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអុីរ៉ង់

ហ្សេរុយសាឡឹម៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខេតស៍ (Israel Katz) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានសម្លាប់លោក អាលីរេហ្សា តាំងស៊ីរី (Alireza Tangsiri) មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។

នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ លោក ខេតស៍ បានបញ្ជាក់ថា «កាលពីយប់មិញ នៅក្នុងប្រតិបត្តិការដ៏ច្បាស់លាស់មួយ កងទ័ព IDF បានកម្ចាត់មេបញ្ជាការជើងទឹកឆ្មាំបដិវត្តន៍ លោក តាំងស៊ីរី ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ បុរសដែលទទួលខុសត្រូវផ្ទាល់លើប្រតិបត្តិការដាក់មីន និងបិទច្រកសមុទ្រហ័រមូស (Hormuz) មិនឱ្យកប៉ាល់ឆ្លងកាត់ ត្រូវបានកម្ទេចហើយ»។

មន្ត្រីអ៊ីស្រាអែលម្នាក់បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក តាំងស៊ីរី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅទីក្រុង Bandar Abbas។ ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលក៏បានប្រកាសពីការស្លាប់របស់ប្រធាននាយកដ្ឋានចារកម្មជើងទឹកអ៊ីរ៉ង់ លោក បេណាម រេហ្សៃ (Behnam Rezaei) ផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែលបានអះអាងពីការសម្លាប់មន្ត្រីកំពូលៗជាច្រើនរូប រួមទាំងមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី និងប្រធានសន្តិសុខដ៏មានឥទ្ធិពល លោក អាលី ឡារីហ្សានី (Ali Larijani) ផងដែរ។

ជាការឆ្លើយតប ទីក្រុងតេហេរ៉ង់បានវាយប្រហារដោយដ្រូន និងមីស៊ីលពាសពេញតំបន់ រួមទាំងប្រទេសនៅឈូងសមុទ្រ ព្រមទាំងបានបន្តបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនប្រេង ១ភាគ៥ របស់ពិភពលោក ខណៈអ៊ីស្រាអែលក៏បានបង្កើនការវាយប្រហារលើនាវាទ័ពជើងទឹកអ៊ីរ៉ង់នៅសមុទ្រកាសព្យែន (Caspian) កាលពីសប្តាហ៍មុនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង