អភិបាលខេត្តកំពង់ចាម ចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចសុគន្ធវ៉ារី ព្រះអនុគណស្រុកកោះសូទិន
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញ ចូល រួមជាគណៈអធិបតី ក្នុងកម្មវិធីបុណ្យចម្រើនព្រះជន្ម និងស្រោចសុគន្ធវ៉ារី ព្រះទេពសោភ័ណ្ឌ ហ៊ាប គន់ ព្រះគ្រូវិទូទីបបាល ព្រះអនុគណស្រុកកោះសូទិន និងជាព្រះចៅអធិការវត្តជោតនារាម ហៅវត្តដំណាក់ព្រីង ស្ថិតក្នុងភូមិដំណាក់ព្រីងលិច ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។