**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ថ្នាក់ដឹកនាំខេត្តបាត់ដំបង អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង ស្រុកនៃខេត្តបាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង(អ.ន.ក.ខេត្ត) និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសអ.ន.ក.ខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង ស្រុកនៃខេត្តបាត់ដំបង ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក្នុងនាមគណៈកម្មាធិការ អ.ន.ក.ខេត្ត បានសម្ដែងនូវការគោរពដឹងគុណប្រកបដោយក្ដីស្មោះស្ម័គ្រចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានផ្ដល់នូវជំនឿទុកចិត្តទទួលស្គាល់លោក លោកស្រីជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុក នៃខេត្តបាត់ដំបង នាពេលនេះដើម្បីបានចូលរួមចំណែកបំពេញបេសកកម្មរបស់អ.ន.ក ក្នុងបុព្វហេតុលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តម សុខ លូ មានជំនឿយ៉ាងមុតមាំចំពោះសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស និងខេត្តបាត់ដំបងនឹងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសនាបតីតេជោប្រធានសមាគម សំដៅធានាឱ្យមានភាពរឹងមាំ និងឧត្តមប្រយោជន៍ជូនចំពោះអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងរួមចំណែកក្នុងការការពារសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំប្រកបដោយឧត្តមគតិដ៏ឈ្លាសវៃ និងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

ឯកឧត្តម បានណែនាំដល់ប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង ស្រុកនៃខេត្តបាត់ដំបងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស។ត្រូវធ្វើជាសេនាធិការជូនគណៈកម្មាធិការ អ.ន.ក. ខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ស្មារតីទទួលខុសត្រូវរួម។ត្រូវសហការរៀបចំបញ្ចូល និងទទួលស្គាល់សមាជិកសកម្មរួមមានអតីតយុទ្ធជន និងនិវត្តជនថ្មីៗ នៅថ្នាក់ខេត្ត និងក្រុង ស្រុក ឱ្យបានឆាប់រហ័ស ដើម្បីពង្រីកសមាសភាពឱ្យបានទូលំទូលាយ សម្រាប់បងប្អូនជាអតីតយុទ្ធជន និងនិវត្តជនទូទាំងខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិកដោយជំរុញ ការចុះក្ដាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្តែង ព្រមទាំងផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការការជួយអន្តរគមន៍នានា។ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារបេឡាមរណសង្គ្រោះ ដើម្បីផ្ដល់ការឧបត្ថម្ភដល់គ្រួសារ សមាជិក ដែលបានទទួលមរណភាពបានទាន់ពេលវេលាសំដៅរួមចំណែកសម្រាលទុក្ខ លំបាករបស់ពួកគាត់។ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ នានាពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសការផ្តល់របបសន្តិសុខសង្គម និងសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ត្រូវចាត់តាំងឱ្យមានការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ឬចុះសួរសុខទុក្ខក្នុងឱកាសទិវាអតីតយុទ្ធជនកម្ពុជា បន្ថែមពីលើសកម្មភាពប្រចាំថ្ងៃរបស់ អ.ន.ក ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់៕

អត្ថបទដែលជាប់ទាក់ទង