**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លោក Wang Yi ផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិនបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ”៣+៣”ស្តីពីការទូត ការពារជាតិនិងសន្តិសុខសាធារណៈរវាងចិននិងវៀតណាមនិងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅថ្ងៃទី ១៧ ខែមីនា នៅក្រុងហាណូយ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិនបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ”៣+៣”ស្តីពីការទូត ការពារជាតិនិងសន្តិសុខសាធារណៈរវាងចិននិងវៀតណាមនិងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការណែនាំកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ១៧ ។
លោក Wang Yi បានលើកឡើងថា ក្នុងកិច្ចប្រជុំលើកដំបូង ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីប្រធានបទ “ការសម្របសម្រួលការអភិវឌ្ឍនិងសន្តិសុខ ដើរតាមមាគ៌ាសង្គមនិយមឱ្យបានល្អនិងពួតដៃគ្នាឆ្លើយតបបញ្ហាប្រឈមរួម” ព្រមទាំងបានឈានដល់គំនិតឯកភាពគ្នាយ៉ាងទូលំទូលាយ។ ក្នុងនាមជាវិធានការជាក់ស្តែងសម្រាប់ការអនុវត្តគំនិតឯកភាពរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរចិននិងវៀតណាម បានរៀបចំធ្វើកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ក្រសួងសន្តិសុខសាធារណៈនៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៩ ស្តីពីកិច្ចសហប្រតិបតិ្តការបង្រ្កាបបទឧក្រិដ្ឋ ក្រៅពីនេះ កងទ័ពនៃប្រទេសទាំងពីរបានរៀបចំសកម្មភាពផ្លាស់ប្តូរមិត្តភាពលើកទី ១០ស្តីពីការការពារជាតិនៅតំបន់ព្រំដែន និងរៀបចំសកម្មភាពជាច្រើន ដូចជាក្បួននាវាចម្បាំងរបស់កងទ័ពជើងទឹកធ្វើការយាមល្បាតចម្រុះនិងធ្វើការហ្វឹកហាត់រួមគ្នាជាដើម ។ ភាគីទាំងពីរឯកភាពគ្នាថា នឹងរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទីពីរនៃយន្តការសន្ទនាជាយុទ្ធសាស្ត្រ “៣+៣” នៅប្រទេសចិនក្នុងពេលសមស្របណាមួយ ។
លោក Wang Yi បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ទីមួយលើកកម្ពស់ការកសាងទំនុកចិត្តរវាងគ្នានិងគ្នា បង្កើនការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច រួមគ្នាស្វែងរកមាគ៌ាគ្រប់គ្រងបក្សនិងកសាងប្រទេសខ្លាំងក្លា ។ ទីពីរ ធ្វើឱ្យកិច្ចសហការខាងសន្តិសុខមានភាពកាន់តែសម្បូរបែប ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខសាយប័រ បង្ក្រាបល្បែងអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមចាប់ឧក្រិដ្ឋជនដែលរត់គេចខ្លួននិងដកហូតទ្រព្យសម្បត្តិខុសច្បាប់ជាដើម ។ ទីបី ត្រួសត្រាយកិច្ចសហប្រតិបតិ្តការជាក់ស្តែង ជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យងើបឡើងថ្មី ដូចជា ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម ។ ទីបួន បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ធ្វើឱ្យកិច្ចសហប្រតិបតិ្តការលើវិស័យទេសចរណ៍វប្បធម៌ ការអប់រំ ការបណ្តុះបណ្តាល វេជ្ជសាស្ត្រ និងសុខាភិបាលជាដើមមានភាពជិតស្និទ្ធ ។ ទីប្រាំ គ្រប់គ្រងការខ្វែងគំនិតដោយសមរម្យ ប្រើប្រាស់យន្តការចរចាខាងបញ្ហាសមុទ្រឱ្យបានល្អ ដើម្បីរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ។ ទីប្រាំមួយ បង្កើនកិច្ចសម្របសម្រួលពហុភាគី ប្រកាន់ខ្ជាប់ពហុភាគីនិយមយ៉ាងពិតប្រាកដ ដើម្បីជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចសកលឆ្ពោះទៅកាន់ទិសដៅអភិវឌ្ឍន៍ដែលកាន់តែមានសមភាពនិងសមហេតុសមផល ៕

អត្ថបទដែលជាប់ទាក់ទង