**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ

ក្រសួងរ៉ែ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំកិច្ចប្រជុំពិភាក្សាគណៈកម្មាធិការ សម្របសម្រួលពាណិជ្ជកម្ម ថ្នាក់តំបន់លើកទី២៩

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិភាក្សាគណៈកម្មាធិការ សម្របសម្រួលពាណិជ្ជកម្ម ថ្នាក់តំបន់លើកទី២៩ “29th Regional Power Trade Coordination Committee-RPTCC” ក្រោមការដឹកនាំជាសហប្រធានរវាង ឯកឧត្តម Chansaveng Boungnong អគ្គនាយកនៃអគ្គនាយកដ្ឋាន គោលនយោបាយថាមពល និងផែនការ ក្រសួងថាមពលនិងរ៉ែ ប្រទេសឡាវ និងលោក ឈួន សម្បត្តិរតនៈ ប្រធាននាយកដ្ឋានបច្ចេកទេស និងគោលនយោបាយអាជីវកម្មថាមពល ដោយមានការចូលរួមពីបណ្តាប្រទេស ជាសមាជិកអនុតំបន់ទន្លេមេគង្គទាំងអស់ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងអ្នកជំនាញការច្បាប់ គោលនយោបាយនិងបច្ចេកទេសពីបណ្តាប្រទេស និងស្ថាប័នជាដៃគូអភិវឌ្ឍន៍ជាច្រើននាក់ផងដែរ។

កិច្ចប្រជុំពិភាក្សានេះ បានផ្តោតលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. កិច្ចពិភាក្សាអំពីវឌ្ឍនភាពនិងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញបញ្ជូនអគ្គិសនីរវាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ដើម្បីការពង្រីកបណ្តាញតភ្ជាប់ក្នុងតំបន់អនុទន្លេមេគង្គ ក្នុងគោលបំណងបង្កើនពាណិជ្ជកម្មថាមពលពហុភាគី
២. ពិនិត្យលើសេចក្តីព្រាងផែនទី បង្ហាញផ្លូវស្តីពីការវាយតម្លៃថាមពល

៣. ពិនិត្យនិងពិភាក្សាអំពីគម្រោងហិរញ្ញប្បទានសម្រាប់កាបូន គម្រោងប្រសិទ្ធភាពថាមពល គម្រោងដំណើរការប្រព័ន្ធស្តុកទុកថាមពលកកើតឡើងវិញ គម្រោងជំនួយបច្ចេកទេសនិងកម្ចីហិរញ្ញប្បទានបៃតង ដើម្បីជំរុញអន្តរកាលថាមពលក្នុងតំបន់

៤. ការព្យាករណ៍តម្រូវការនិងការគ្រប់គ្រងថាមពលកកើតឡើងវិញ
៥. ការបង្កើនបរិយាកាសវិនិយោគ និងយន្តការពង្រឹងភាពជាដៃគូ រវាងវិស័យឯកជននិងសាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង