**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ត្រូវចាប់ជនណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍មកផ្ដន្ទាទោសតាមច្បាប់កំណត់មិនឱ្យរួចខ្លួនឡើយ

កណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច គ្រប់ថ្នាក់ ត្រូវចាប់ជនណាដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍មកផ្ដន្ទាទោសតាមច្បាប់កំណត់ មិនឱ្យរួចខ្លួនជាដាច់ខាត ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកណ្ដាល ជាងនេះទៅទៀតសូមកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ រៀបចំកោនសាជីចរាចរណ៏នៅមុខផ្លូវសាលារៀន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សចេញចូលសាលារៀន និងការពារគ្រោះថ្នាក់ចរាចរណ៍ចដល់សិស្សានុសិស្សផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្ក្រាប និងចុះពីត្រួតពិនិត្យទីតាំងដែលសង្ស័យថាមានបទល្មើស scam online ក្នុងមូលដ្ឋានខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ពិសេសត្រូវគ្រប់គ្រងទីតាំងដែលបានត្រួតពិនិត្យរួច ដោយត្រូវធានាថាមិនមានបទល្មើសម scam online កើតមានជាបន្តទៀតនៅទីតាំងនេះទៀតឡើយ ចំពោះវត្ថុតាងនានាដែលបានរកឃើញ ត្រូវថែរក្សាទុកឱ្យបានល្អ ដើម្បីបញ្ជូនទៅតុលាការធ្វើការចាត់ចែងទៅតាមនីតិវិធីច្បាប់។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ស្រាវជ្រាវនិងតាមដានជានិច្ច ចំពោះការលួចលាក់ស្នាក់នៅខុសច្បាប់នានានៅតាមលំនៅឋាន ខុនដូ ឬអាគារជាដើម ក្នុងមូលដ្ឋានក្រុង-ស្រុករបស់ខ្លួន ពិសេសត្រូវខិតខំផ្សព្វផ្សាយដល់មហាជនឱ្យចូលរួមសហការក្នុងការផ្ដល់ផ្ដល់ជាព័ត៌មាននានា អំពីការស្នាក់នៅដែលគួរឱ្យសង្ស័យ ពាក់ព័ន្ធនិងករណី scam online មកកាន់សមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ក្រាបបញ្ហាក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ។

ពាក់ព័ន្ធនិងបញ្ហាសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ ឯកឧត្តមអភិបាលខេត្ត បានទុកពេល១ខែ ដល់រដ្ឋបាលក្រុងតាខ្មៅ និងស្រុកស្អាង ក្នុងការរៀបចំសណ្តាបធ្នាប់តាមដងផ្លូវសាធារណៈ ជាពិសេសចំពោះការលក់ដូរតាមផ្លូវសាធារណៈនានាផងដែរ ត្រូវធ្វើយ៉ាងណាដើម្បីឱ្យបានរៀបរយ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមានភាពរលូន មានសោភ័ណភាព និងកាត់បន្ថយការកក់ស្ទះ៕

អត្ថបទដែលជាប់ទាក់ទង