**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សម្ដេចតេជោ ចាត់ទុកទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគគឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រានទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ

ភ្នំពេញ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកជំទាវ ហើយក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោកជំទាវឯកអគ្គរដ្ឋទូតផងដែរ។

សម្ដេចតេជោបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកជំទាវបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីបានជួបសម្ដែងការគួរសមនិងជម្រាបលា និងបានផ្ដល់កិត្តិយសបំពាក់មេដាយកិត្តិយសនាពេលនេះ។

លោកជំទាវបានបញ្ជាក់ថា នេះជាលើកទី៣ហើយក្នុងអាណត្តិ៥ឆ្នាំរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ។

លោកជំទាវថា រាល់ពេលដែលលោកជំទាវបានជួបសម្ដេចតេជោ លោកជំទាវតែងតែបានរៀនសូត្រ និងបានស្ដាប់នូវបទពិសោធដ៏កម្ររបស់សម្ដេចតេជោដែលបង្កើននូវពុទ្ធិយ៉ាងច្រើនដល់លោកជំទាវផងដែរ។

លោកជំទាវក៏បានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរី ដែលមានភាពរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងឆ្នាំកន្លងទៅដែលទំនាក់ទំនងបានកើនឡើងតាមរយៈវិស័យពាណិជ្ជកម្ម និងនយោបាយរីកចម្រើនទៅទន្ទឹមគ្នា។

សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តផងដែរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវក្នុងអាណត្តិរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា និងសិង្ហបុរី។

សម្ដេចតេជោបានលើកឡើងពីទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដែលមានការកើនឡើងនិងមានការពេញចិត្ត ដែលពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដល់ជាង៥ពាន់លានដុល្លារ ហើយសម្ដេចសង្ឃឹមថារដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងនិងដាក់គោលដៅបន្តទៀតធ្វើយ៉ាងណាសម្រេចឱ្យបាន១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់នេះ។

សម្ដេចតេជោបានចាត់ទុកថាទំនាក់ទំនងនយោបាយ ការទូត និងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជារឿងដ៏ចាំបាច់ ដែលជាផ្នែកក្នុងការរុញច្រាននូវទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។

នៅក្នុងឱកាសនោះសម្ដេចតេជោបានចែករំលែកនូវបទពិសោធក៏ដូចជាដំណើរដើមទងនៃការតស៊ូរំដោះប្រទេសជាតិ ជាពិសេសការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងបានចែករំលែកអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជានិងថៃនៅពេលបច្ចុប្បន្ននេះ ព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក។

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណចំពោះសម្ដេចតេជោដែលបានចែករំលែកនូវមេរៀន និងជាទស្សនទានដ៏ល្អៗ ដែលលោកជំទាវបានហៅសម្ដេចតេជោថាជារដ្ឋបុរសរបស់កម្ពុជា។

លោកជំទាវបានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកជំទាវក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកជំទាវបានហៅប្រទេសកម្ពុជាថាជាប្រទេសដ៏អស្ចារ្យ។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវ Teo Lay Cheng ឱ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង