វិស័យថែទាំយានយន្តនៅកម្ពុជាមានការរីកចម្រើន

ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះវិស័យថែទាំយានយន្តមានការសន្ទុះគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។
កត្តានេះសមស្របនឹងកំណើនយានយន្តនៅក្នុងប្រទេសកម្ពុជាមានការមានសន្ទុះទាំងការនាំចូលនិងការផលិតក្នុងស្រុក។
ពាក់ព័ន្ធនិងសេវាថែទាំយានយន្តនេះដែរលោក ទេព ទីណូ នាយកក្រុមហ៊ុន ក្រុមហ៊ុន Sauber Partners Co., Ltd. បានលើកឡើងថា ក្នុងបរិបទទីផ្សារយានយន្តនៅកម្ពុជាកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រុមហ៊ុនលោក បានក្លាយជាអាជីវកម្មមួយដែលមានការលូតលាស់គួរឱ្យកត់សម្គាល់ ក្នុងវិស័យថែទាំ និងសេវាកម្ម។
លោកបានឱ្យដឹងថាគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានដំណើរការអស់រយៈពេល ៦ ឆ្នាំ ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្តង់ដារសេវាកម្មក្នុងទីផ្សារនេះ។
នាយកក្រុមហ៊ុនរូបនេះបានបន្តថា ការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ក្នុងប្រទេស បានជំរុញឱ្យតម្រូវការសេវាថែទាំមានការកើនឡើងផងដែរ។ នៅក្នុងបរិបទនេះ ក្រុមហ៊ុន Sauber Partners Co., Ltd. បានអភិវឌ្ឍខ្លួនឲ្យស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើគុណភាពសេវាកម្ម បច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលបុគ្គលិកជាបន្តបន្ទាប់។ សេវាកម្មរបស់ក្រុមហ៊ុនរួមមាន ការលាងសម្អាតយានយន្ត សម្អាតផ្នែកខាងក្នុង–ខាងក្រៅ ប៉ូលាថ្នាំ និងការពារផ្ទៃពណ៌ ដែលផ្តោតលើការថែរក្សាតម្លៃយានយន្តរបស់អតិថិជនក្នុងរយៈពេលវែង។
លោកបានបន្ថែមថាជាមួយនឹងបទពិសោធន៍ ៦ ឆ្នាំ ក្រុមហ៊ុនបានបង្កើតមូលដ្ឋានអតិថិជនទូលំទូលាយ និងទទួលបានការគាំទ្រពីអតិថិជនជាប្រចាំ។ ការផ្តល់សេវាកម្មមានស្តង់ដារ និងការយកចិត្តទុកដាក់លម្អិត គឺជាចំណុចសំខាន់ដែលជំរុញឱ្យអាជីវកម្មមានការលូតលាស់ប្រកបដោយស្ថិរភាព។
លោក ទេព ទីណូបានបញ្ជាក់ថា ក្នុងទិសដៅអនាគត ក្រុមហ៊ុន Sauber Partners Co., Ltd. មានផែនការពង្រីកសេវាកម្ម និងបន្តវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបទៅនឹងតម្រូវការ
ដែលកំពុងកើនឡើង៕

