**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច

ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មានឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួងព័ត៌មាន និងតំណាងអង្គការអន្តរជាតិដៃគូសំខាន់ៗរួមមាន៖ អង្គការ Plan International Cambodia, Save the Children Cambodia, World Vision International, UNICEF Cambodia និងអង្គការCare។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាការងារនេះ ក្រសួងព័ត៌មានបានសហការជាមួយក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការតាក់តែងសេចក្តីព្រាងនៃគោលការណ៍ណែនាំនេះ និងបានពិនិត្យយ៉ាងល្អិតល្អន់លើធាតុចូលទាំងអស់ សម្រាប់រំលេចដាក់បញ្ចូលក្នុងសេចក្តីព្រាងនេះនៅក្នុងដំណើរការងារ សំដៅធានាថាខ្លឹមសារនៃសេចក្តីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃគំនិតផ្តួចផ្តើមឱ្យមានរៀបចំគោលការណ៍ណែនាំនេះឡើង គឺក្នុងគោលបំណងផ្តល់ជាមូលដ្ឋានមួយបន្ថែមទៀតសម្រាប់ការទម្រង់ទិសលើការប្រតិបត្តិនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកអនុវត្តការងារព័ត៌មាននិងសោតទស្សន៍ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ការរាយការណ៍ព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌ គឺជាការចូលរួមក្នុងការលើកកម្ពស់សិទ្ធិពលរដ្ឋ បរិយាកាសសុវត្ថិភាពសម្រាប់គុណភាពជីវិត និងលើកស្ទួយសីលធម៌សង្គម ពិសេសក្នុងការការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ជនងាយរងគ្រោះនៅក្នុងសង្គម។
ក្នុងឱកាសនោះដែរ តំណាងអង្គការអន្តរជាតិដៃគូ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំឱ្យមានគោលការណ៍ណែនាំនេះឡើងបន្ថែមលើលិខិតបទដ្ឋានដែលមានស្រាប់ ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ។ តំណាងអង្គការអន្តរជាតិដៃគូបានលើកឡើងថា ស្មារតីនៃកិច្ចសហប្រតិបត្តិការក្នុងការរៀបចំគោលការណ៍ណែនាំនេះ រួមចំណែកយ៉ាងខ្លាំងដល់ការបង្កើតបរិយាកាសព័ត៌មានមួយដែលមានសុវត្ថិភាព ក្រមសីលធម៌ និងចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ការរើសអើង ឬការបង្កព្យសនកម្មណាមួយជាយថាហេតុប៉ះពាល់ដល់ក្រុមជនងាយរងគ្រោះក្នុងសង្គម។
សូមបញ្ជាក់ថា អង្គប្រជុំបានពិភាក្សា និងឯកភាពគ្នាលើសកម្មភាព និងបែបផែនសម្រាប់ការរៀបចំការពិគ្រោះយោបល់នៅពេលខាងមុខ លើសេចក្តីព្រាងនៃគោលការណ៍ណែនាំនេះជាមួយអ្នកសារព័ត៌មាន ក្រុមជនងាយរងគ្រោះ និងតួអង្គពាក់ព័ន្ធក្នុងវិស័យការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការនៅកម្ពុជា។ កិច្ចប្រជុំពិគ្រោះយោបល់នេះនឹងត្រូវរៀបចំឡើងក្នុងគោលបំណងស្តាប់សំឡេង ប្រមូលគំនិត យោបល់ និងធាតុចូលរបស់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអ្នកសារព័ត៌មាន, ស្ត្រី កុមារ ជនមានពិការភាព ដើម្បី ធានាថាគោលការណ៍ណែនាំនេះឆ្លើយតបនឹងគោលបំណង និងសេចក្តីត្រូវការរួមគឺ៖ លើកកម្ពស់ការពារសិទ្ធិក្រុមជនងាយរងគ្រោះ និងលើកតម្កើងគុណតម្លៃសារព័ត៌មានបង្កើនជំនឿចិត្តក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង