**លោកជំទាវ ឈី វ៉ា អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោល យេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស

វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក

ភ្នំពេញ៖ ទឹក គឺជាជីវិត។ ទឹកគ្រប់កែវដែលយើងពិសា ត្រីគ្រប់ក្បាលដែលយើងបរិភោគ និងដំណាំគ្រប់ប្រភេទដែលយើងប្រមូលផល សុទ្ធតែពឹងផ្អែកលើប្រភពទឹកស្អាត និងមានសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ នៅទូទាំងសកលលោក ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសុខភាពសាធារណៈ បែរជាយើងមើលមិនឃើញទៅវិញ នោះគឺកាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម (មិនបានចម្រោះ) ដែលត្រូវបានបង្ហូរចូលទៅក្នុងទន្លេ ស្ទឹង បឹងបួរ និងប្រភពទឹកក្រោមដី។

ខណៈដែលទឹកដែលរងការបំពុលអាចមើលទៅមានសភាពល្អក់កខ្វក់ ឬមានក្លិនមិនល្អ គ្រោះថ្នាក់ពិតប្រាកដជារឿយៗស្ថិតនៅក្រោមផ្ទៃទឹក។ ទឹកកខ្វក់ដែលមិនបានធ្វើប្រព្រឹត្តិកម្ម អាចផ្ទុកទៅដោយសារធាតុគីមីពុល សារធាតុលោហៈធ្ងន់ សារធាតុរលាយក្នុងឧស្សាហកម្ម ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចសម្ងំរស់នៅក្នុងបរិស្ថានបានរាប់ឆ្នាំ។ នៅពេលដែលសារធាតុបំពុលទាំងនេះជ្រាបចូលទៅក្នុងប្រភពទឹក ពួកវានឹងអាចលួចជ្រៀតចូលទៅក្នុងរាងកាយរបស់មនុស្សយើងនៅទីបំផុត។

ផលវិបាករយៈពេលវែងដែលគួរឱ្យព្រួយបារម្ភបំផុតមួយ គឺការកើនឡើងនៃហានិភ័យនៃជំងឺមហារីក។

ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានបង្ហាញថា ការប៉ះពាល់ក្នុងរយៈពេលយូរទៅនឹងសារធាតុបំពុលមួយចំនួនដែលមាននៅក្នុងទឹកកខ្វក់ អាចរួមចំណែកដល់ការកកើតនៃជំងឺមហារីក។ សារធាតុលោហៈធ្ងន់ ដូចជា អាសេនិក (Arsenic) កាត់មីញ៉ូម (Cadmium) ក្រូមីញ៉ូម (Chromium) និងសំណ (Lead) ព្រមទាំងសារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិតមួយចំនួន ត្រូវបានរកឃើញថាមានការទាក់ទងទៅនឹងទម្រង់ផ្សេងៗនៃជំងឺមហារីក។

មនុស្សអាចប្រឈមនឹងសារធាតុទាំងនេះតាមរយៈការពិសាទឹកដែលរងការបំពុល ការបរិភោគត្រីនិងជីវៈចម្រុះដទៃទៀតដែលចាប់បានពីប្រភពទឹកកខ្វក់ ឬការបរិភោគផលដំណាំដែលស្រោចស្រពដោយទឹកដែលមានផ្ទុកសារធាតុពុល។

គ្រោះថ្នាក់នេះជារឿយៗកើតឡើងយឺតៗបន្តិចម្តងៗ ខុសពីជំងឺឆ្លងដែលចេញរោគសញ្ញាភ្លាមៗ សារធាតុបំពុលដែលបង្កជាជំងឺមហារីកអាចសន្សំក្នុងរាងកាយក្នុងរយៈពេលជាច្រើនឆ្នាំ។ បុគ្គលម្នាក់ៗអាចនឹងមិនដឹងខ្លួនថាខ្លួនកំពុងប៉ះពាល់នឹងសារធាតុទាំងនោះឡើយ រហូតទាល់តែបញ្ហាសុខភាពធ្ងន់ធ្ងរលេចឡើងក្នុងរយៈពេលរាប់ទសវត្សរ៍ក្រោយមក។

សហគមន៍ដែលរស់នៅជិតទន្លេដែលរងការបំពុល និងតំបន់ឧស្សាហកម្ម ជារឿយៗជាអ្នកប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត។ អ្នកនេសាទដែលទីពឹងលើប្រភពទឹកក្នុងតំបន់ កសិករដែលពឹងផ្អែកលើទឹកទន្លេសម្រាប់ស្រោចស្រពដំណាំ និងក្រុមគ្រួសារដែលប្រើប្រាស់ទឹកក្រោមដីដែលមិនបានចម្រោះ សុទ្ធតែអាចរងគ្រោះដូចគ្នា ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក៏មានទំហំធំធេងដូចគ្នា។ ការព្យាបាលជំងឺមហារីកបានដាក់បន្ទុកហិរញ្ញវត្ថុ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើក្រុមគ្រួសារអ្នកជំងឺ។ ប្រព័ន្ធសុខាភិបាលត្រូវប្រឈមនឹងការកើនឡើងនៃថ្លៃដើមព្យាបាល ស្របពេលដែលផលិតភាពការងារត្រូវធ្លាក់ចុះនៅពេលប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ។ ការបាត់បង់កម្លាំងពលកម្មដែលមានសុខភាពល្អ មិនត្រឹមតែជះឥទ្ធិពលដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍជាតិទាំងមូលផងដែរ។ ហេតុផលនេះហើយ ទើបការទប់ស្កាត់ការបំពុលទឹកមិនមែនគ្រាន់តែជាបញ្ហាបរិស្ថានសាមញ្ញមួយមុខនោះទេ ប៉ុន្តែវាជាអាទិភាពចម្បងនៃសុខភាពសាធារណៈ។

រដ្ឋាភិបាល វិស័យឧស្សាហកម្ម និងសហគមន៍ សុទ្ធតែមានតួនាទីត្រូវចូលរួម។ ផ្នែកឧស្សាហកម្មត្រូវតែធានាថា ទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តិកម្មយ៉ាងត្រឹមត្រូវមុននឹងបង្ហូរចេញ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែរឹតបន្តឹងការអនុវត្តបទប្បញ្ញត្តិបរិស្ថាន និងធ្វើការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ។ ដោយឡែក សហគមន៍ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីរក្សាទន្លេស្ទឹងឱ្យស្អាត និងរាយការណ៍ពីករណីបំពុលនានានៅពេលដែលបានជួបប្រទះ។

ការធ្វើតេស្តគុណភាពទឹក ជលផល និងផលិតផលកសិកម្មជាប្រចាំ ក៏ជាកត្តាចាំបាច់មិនអាចខ្វះបានផងដែរ។ ការតាមដានត្រួតពិនិត្យនេះ ជួយឱ្យយើងកំណត់ដឹងពីហានិភ័យដែលអាចកើតមានបានទាន់ពេលវេលា និងអនុញ្ញាតឱ្យអាជ្ញាធរចាត់វិធានការកែតម្រូវ មុនពេលដែលការបំពុលនោះជះឥទ្ធិពលដល់សុខភាពមនុស្ស។

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត ការការពារប្រភពធនធានទឹកកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង ស្របពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន ហើយសកម្មភាពឧស្សាហកម្មមានការរីកសាយភាយ។ ការអភិវឌ្ឍសេដ្ឋកិច្ចមិនគួរដោះដូរមកវិញដោយការបំផ្លាញសុខភាពសាធារណៈនោះឡើយ។ ការអភិវឌ្ឍប្រកបដោយចីរភាព មានន័យថាត្រូវធានាឱ្យបានថា កំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងសុខុមាលភាពរបស់មនុស្សជាតិ ត្រូវដើរទន្ទឹមគ្នាទៅមុខ។

មេរៀននេះមានភាពសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ៖ រាល់ការបង្ហូរកាកសំណល់ដោយគ្មានការចម្រោះចូលទៅក្នុងប្រភពទឹក សុទ្ធតែបន្សល់ទុកនូវផលវិបាកដែលហួសពីប្រភពទឹកនោះទៅទៀត។ វាអាចប៉ះពាល់ដល់ត្រីដែលយើងបរិភោគ ដំណាំដែលយើងដាំដុះ ទឹកដែលយើងពិសា និងចុងក្រោយគឺសុខភាពគ្រួសាររបស់យើងផ្ទាល់។
ទឹកស្អាត គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយរបស់មនុស្សជាតិ។ តាមរយៈការទប់ស្កាត់កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម មិនឱ្យហូរចូលទៅក្នុងប្រភពទឹករបស់យើងនៅថ្ងៃនេះ គឺយើងកំពុងតែកាត់បន្ថយហានិភ័យនៃជំងឺដង្កាត់នៅថ្ងៃស្អែក ជួយការពារមនុស្សជំនាន់ក្រោយ និងកសាងសង្គមមួយដែលមានសុខភាពល្អ និងវិបុលភាពជាងមុនសម្រាប់ទាំងអស់គ្នា។
ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងការបំពុលទឹក មិនមែនគ្រាន់តែជាការតស៊ូដើម្បីបរិស្ថានតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការតស៊ូដើម្បីការពារជីវិតមនុស្សជាតិទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង