**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស គឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដោយមធ្យោបាយសន្តិវិធី

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦បានបញ្ជាក់អំពីការទូតសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ដោយមធ្យោបាយសន្តិវិធី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញហើយ កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានបំពេញបេសកកម្មការទូតនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ដំណើរបេសកកម្មរបស់សម្តេចបវរធិបតី បានបង្ហាញពីការងារការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលនៅលើឆាកអន្តរជាតិដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាពិសេសបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ប្រឆាំងនឹងការរំលោភឈ្លានពានខុសច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។

នៅក្នុងប្រទេសឯណេះវិញ សកម្មភាពការទូតនិងការតវ៉ានានាក៏បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ឥតឈប់ឈរ។ ជាក់ស្តែង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។

ក្រសួងបានបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាទីតាំងសក្ការៈផ្នែកវប្បធម៌ និងសាសនា និងមានតម្លៃជាសាកល ដូច្នេះ ទីតាំងនេះមិនដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធានោះឡើយ។ សូមបញ្ជាក់ថា ប្រាសាទព្រះវិហារនិងតំបន់ជុំវិញដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា និងជាសម្បត្តិបេតិកភណ្ឌពិភពលោកបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការវាយប្រហារពីយោថៃ។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ នៅតំបន់ប្រាសាទព្រះវិហារ និងនៅភូមិសាស្រ្តតំបន់អានសេះ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រុមអ្នកសង្កេតការណ៍AOT ក៏បានចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជាលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការវាយប្រហារទាំងបំពានរបស់យោធាថៃកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ថា កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ស្របតាមស្មារតីនៃចំណុច១២ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) គឺជាសាក្សីដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកដើម្បីធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។

កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក៏ បានដឹកនាំអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជាចុះពិនិត្យដល់ទីតាំងផ្ទាល់ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធ ហើយបន្តដាក់ពង្រាយទូកុងទីន័រ និងបន្លាលួសបិទផ្លូវរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ។

វត្តមានរបស់អង្គទូត តំណាងអង្គការអន្តរជាតិ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ជាបន្តបន្ទាប់ និងការធ្វើបទបង្ហាញ រួមទាំងចលនាការទូតរបស់ស្ថានតំណាងកម្ពុជានៅក្រៅប្រទេស ជាពិសេសដំណើរបេសកកម្មការទូតដោយផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិសបញ្ជាក់ពីការងារការទូតយ៉ាងសកម្ម និង ឥតឈប់ឈររបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ។

តាមរយៈការងារការទូតយ៉ាងសកម្មនេះ សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់ និងយ៉ាងទូលំទូលាយអំពីការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ និងយល់ច្បាស់ពីជំហរចង់បានដំណោះស្រាយដោយសន្តិវិធីរបស់កម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា។ ជំហររបស់កម្ពុជាទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ដៃគូសន្ទនាទាំងឡាយតាមរយៈការគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី និងជំរុញឱ្យភាគីទាំងពីរ (កម្ពុជា-ថៃ) គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់និងស្មោះត្រង់ចំពោះបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលបានធ្វើជាមួយគ្នាកាលពីពេលកន្លងទៅ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

អត្ថបទដែលជាប់ទាក់ទង