**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម វង្សី វិស្សុត៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំ និងការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន

កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំ និងការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងសូមបងប្អូនទាំងអស់ត្រូវរួបរួមគ្នាពង្រឹងកម្លាំងសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ ដើម្បីរួមគ្នាជាកម្លាំងទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់ថៃមកលើអធិតេយ្យភាពកម្ពុជាយើង។

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហគមន៍ឃុំផាត់សណ្ដាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន, ឯកឧត្តម ហួត ហាក់, ឯកឧត្តម សួស យ៉ារ៉ា, លោកជំទាវ ឃួន ឃុនឌី, ឯកឧត្តម នួន ផារ័ត្ន, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននិងសមាជិកក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ឯកឧត្តម វង្សី វិស្សុត បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ច អំពីជីវភាពរបស់បងប្អូនគ្រប់គ្នានៅទីនេះនិយាយដោយឡែក និងគ្រប់ទិសទីនិយាយជារួម។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា អគារសហគមន៍ឃុំផាត់សណ្ដាយ ដែលឧបត្ថម្ភការសាងសង់ដោយឯកឧត្តម សួស យ៉ារ៉ា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតជូនបងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ ដែលជាឃុំពិសេសមួយក្នុងខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងតាមតម្រូវការរបស់សហគមន៍ឃុំផាត់សណ្តាយ ពិសេសពេលមានការរៀបចំពិធីបុណ្យទានធំៗ។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា ដោយផ្អែកលើសក្តានុពលរបស់ខេត្តកំពង់ធំ ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជា និងមានប្រជាជនប្រមាណ៧៣% ប្រកបរបរកសិកម្ម យើងអាចនិយាយបានថា គឺមានតែកសិកម្មនេះឯង ដែលអាចធ្វើឱ្យសេដ្ឋកិច្ចខេត្តកំពង់ធំរីកចម្រើន ហើយធ្វើឱ្យ បងប្អូនមានជីវភាពធូរធារ មានមុខរបរ និងប្រាក់ចំណូលល្អជាងមុន។ តែវិស័យកសិកម្មនេះ មិនមែនសំដៅតែទៅលើការធ្វើស្រែ ធ្វើចម្ការតែមួយមុខនោះទេ។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាការអភិវឌ្ឍកសិកម្មនៅក្នុងខេត្តកំពង់ធំ ដើម្បីម្ខាងបង្កើតការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាជន និងម្ខាងទៀតបង្កើន និងបង្កើតចន្ទល់សេដ្ឋកិច្ចរបស់ខេត្ត និងរបស់ប្រទេសជាតិទាំងមូល។ ក៏ប៉ុន្តែទាល់តែមានការងារ និងមុខរបរ ទើបអាចមានប្រាក់ចំណូលបាន។ ដូចនេះយើងអាចបង្កើនប្រាក់ចំណូល តាមរយៈ៖ ទី១.ការបង្កើតមុខរបរថ្មី ២.ការបង្កើតមុខរបរបន្ថែមលើមុខរបរដែលមានស្រាប់ និង ទី៣.ការពង្រីកមុខរបរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងចំណេញ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍បន្តថា ដំណោះស្រាយដ៏សមស្របបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ ដែលប្រមាណ៩០% ប្រកបមុខរបរនេសាទត្រីជាលក្ខណៈប្រពៃណីរាប់រយឆ្នាំមកហើយនោះ គឺមានតែ «ដែននេសាទរបស់សហគមន៍ផាត់សណ្តាយ គឺសម្រាប់តែសហគមន៍ផាត់សណ្តាយ» ព្រោះនេះជាមុខរបរចិញ្ចឹមជីវិតអ្នកផាត់សណ្តាយតាំងពីដូនតារបស់គាត់យូរលង់ណាស់មកហើយ និងម្យ៉ាងទៀត អ្នកពីខាងក្រៅដែលមកដណ្តើមមុខរបរអ្នកផាត់សណ្តាយ ច្រើនតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលជាការបំផ្លិចបំផ្លាញជីវភាពរស់នៅជាប្រពៃណីរបស់សហគមន៍ឃុំផាត់សណ្តាយ។ ទន្ទឹមនេះ ដោយសារមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ រដ្ឋបាលខេត្តកំពង់ធំនឹងចេញសេចក្តីជូនដំណឹងឱ្យផ្អាកសកម្មភាពចូកលៀសដោយម៉ាស៊ីនជាបណ្តោះអាសន្នសិន ព្រោះវាប៉ះពាល់ខ្លាំងដល់បរិស្ថាន និងហិនហោចដល់ធនធានធម្មជាតិរបស់ឃុំផាត់សណ្តាយ។
ទន្ទឹមនឹងនេះដែរ ដោយមើលឃើញពីឱកាស និងសក្តានុពលនៃឃុំផាត់សណ្តាយ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយឱ្យងាកមកចិញ្ចឹមត្រីដែលជាមុខរបរបន្ថែមថ្មី ហើយក្រុមការងារ និងអាជ្ញាធរខេត្តនឹងជួយរៀបចំផែនការអភិវឌ្ឍការចិញ្ចឹមត្រីនៅឃុំផាត់សណ្ដាយ ដោយរួមទាំងការដាំបន្លែផងដែរ។ ទន្ទឹមនេះ ក្រុមការងារក៏នឹងជួយរៀបចំផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ផាត់សណ្តាយ ដើម្បីទាក់ទាញភៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាឃុំផាត់សណ្តាយឱ្យបានច្រើន ដើម្បីបង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែម ព្រោះការប្រកបមុខរបរនេសាទត្រីតែមួយមិនអាចជួយធ្វើឱ្យបងប្អូនមានជីវភាពកាន់តែធូរធារបានទេ។ ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ឯកឧត្តម វង្សី វិស្សុត ក៏បានទទួលយកនូវសំណូមពរក្នុងដោះស្រាយកន្លែងគោករាក់ចំនួន២ទីតាំង ពេលរដូវប្រាំង តាមបណ្តោយផ្លូវនាវាចរពីឃុំផាត់សណ្តាយទៅចំណុចកំពង់គោ ក្រុងស្ទឹងសែន ដោយធ្វើការសិក្សាលើទិដ្ឋភាពបច្ចេកទេសនិងច្បាប់ជាមុនសិន។ ឯកឧត្តមបានបន្តថា ក្រៅពីការបង្កើតផលិតផលទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងអាចមានភ្ញៀវឈានចូលដល់កន្លែងយើងនេះ ក៏ត្រូវគិតផងដែរដល់បញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ដោយរួមទាំងការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ជារួមក្នុងរយៈពេល ២ឆ្នាំមកនេះ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់បានខិតខំប្រឹងប្រែង ដោយទឹកចិត្តបរិសុទ្ធនិងស្មោះត្រង់ និងតែងបានភ្ជាប់ការគិតគូរអំពីជីវភាពរបស់ប្រជាជន សេដ្ឋកិច្ច មុខរបរ និងប្រាក់ចំណូលរបស់ប្រជាជនខេត្តកំពង់ធំ ដោយរួមទាំងឃុំផាត់សណ្តាយរបស់យើងផងដែរ ក្នុងគោលដៅ៖ (១). លែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ និង (២). ប្រែក្លាយខេត្តកំពង់ធំទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសចង់ឃើញសន្ទុះនៃកំណើនគាំទ្រ និងការជឿជាក់របស់បងប្អូន តាមរយៈការខិតខំ ការធ្វើអំពើល្អ និងលទ្ធផលការងារជាក់ស្តែង ដែលមានផលជះទៅលើជីវភាព និងការរស់នៅរបស់បងប្អូន។

ក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឃុំផាត់សណ្តាយនេះដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានចុះពិនិត្យការសិក្សារបស់ក្មួយៗនិងចៅៗជាសិស្សានុសិស្ស នៅសាលាបឋមសិក្សាផាត់សណ្ដាយ និងបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូពេទ្យ នៅមណ្ឌលសុខភាពផាត់សណ្ដាយ អំពីគុណភាពនៃការអប់រំ និងសុខាភិបាល ក្នុងឃុំផាត់សណ្តាយ ព្រមទាំងបានពាំនាំនូវអំណោយជាថវិកា ថ្នាំពេទ្យ សម្ភារបរិក្ខា កាបូប និងសម្ភារៈសិក្សាមួយចំនួន ជូនដល់មណ្ឌលសុខភាព គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសឧបត្ថម្ភនូវអំពូលសូឡាសម្រាប់បំពាក់ក្នុងបរិវេណអគារសហគមន៍ផាត់សណ្តាយ និងប្រគល់ផ្ទះ១ខ្នង និងបែរត្រីចំនួន១ ដល់គ្រួសារស្រ្តីមេម៉ាយទីទ័លក្រមានកូន៤នាក់ក្នុងបន្ទុក ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមពិធីចំនួន ៥០០នាក់ និងប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយចំនួនប្រមាណ១៣០០គ្រួសារផងដែរ ដែលជាអំណោយរបស់ក្រុមការងារ និងសប្បុរជនមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង