**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម សួស ប្រាថ្នា៖ ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ បានធ្វើឱ្យប្រជាពលរដ្ឋមានការពេញចិត្ត ដោយមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស និងតម្លាភាព

ភ្នំពេញ៖ នៅក្នុងការធ្វើបទអន្តរាគមន៍ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបង្កើតនិងការដាក់ឱ្យដំណើរការនូវអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្តយន្តការច្រកចេញចូលតែមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាកំណែទម្រង់អភិបាលកិច្ចដ៏មានសារៈសំខាន់ ដើម្បីបង្ខិតសេវា សាធារណៈទៅឱ្យកៀកនឹងប្រជាពលរដ្ឋ ធានា ឱ្យបាននូវ ការផ្ដល់សេវា ប្រកបដោយ ភាពងាយស្រួល សាមញ្ញ និងមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកស្នើសុំសេវា តាមគោលការណ៍កំណត់ មានតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព។

ឯកឧត្ដមបន្តថា លើមូលដ្ឋាននេះ នៅឆ្នាំ២០០៥រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំបង្កើតនិងដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅស្រុកគោលដៅចំនួនពីរ គឺ៖ ស្រុកបាត់ដំបង នៃខេត្តបាត់ដំបង និងស្រុកសៀមរាប នៃខេត្តសៀមរាប ក្រោមការគាំទ្រថវិកា និងបច្ចេកទេសពីសហភាពអឺរ៉ុប។

ឯកឧត្ដមអគ្គនាយកបន្ថែមថា ផ្អែកតាមលទ្ធផលនៃការវាយតម្លៃផ្ទៃក្នុង និងការវាយតម្លៃពីស្ថាប័នខាងក្រៅ លើការអនុវត្តសាកល្បងនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅស្រុកគោលដៅទាំងពីរខាងលើបានបង្ហាញអំពីការពេញចិត្តរបស់ប្រជាពលរដ្ឋចំពោះដំណើរការផ្តល់សេវា ដែលមានភាពសាមញ្ញ ងាយស្រួល ឆាប់រហ័ស តម្លាភាព និងមានលក្ខណៈប្រមូលផ្តុំនៅទីតាំងតែមួយ ព្រមទាំងបានបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធក្នុងការផ្ដល់សេវារដ្ឋបាល តាមរយៈការិយាល័យច្រកចេញចូលតែមួយ។

ឯកឧត្តម សួស ប្រាថ្នា បានឱ្យដឹងទៀតថា ផ្អែកលើមូលដ្ឋាននៃការវាយតម្លៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្ដល់សេវារដ្ឋបាលនៅគ្រប់ថ្នាក់រដ្ឋបាល ក្នុងគោលបំណងប្រមូលផ្តុំសេវារដ្ឋបាល គ្រប់ប្រភេទដែលស្ថិតនៅ ក្រោមសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមកស្ថិតនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋក្នុងការស្នើសុំសេវារដ្ឋបាល ដែលក្នុងនោះ អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្តក៏ត្រូវបានបង្កើតឡើង ផងដែរ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានរៀបចំលិខិតបទដ្ឋានគតិយុត្តមួយចំនួនដើម្បីគាំទ្រនិងពង្រឹងការអនុវត្តស្មារតីអនុក្រឹត្យលេខ១៨ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបានសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១២ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធរបស់រដ្ឋបាលរាជធានី ខេត្ត អំពី បែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលផ្ទាល់របស់អង្គភាពច្រកចេញចូលតែមួយ និងសេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗ ដែលបានធ្វើប្រតិភូកម្មមុខងារជូន រដ្ឋបាលរាជធានី ខេត្ត។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃក៏បានរៀបចំពិធីសម្ពោធ និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រក ចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បច្ចុប្បន្ននេះផ្អែកតាមតារាងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យលេខ១៨ អង្គភាពច្រកចេញ ចូលតែមួយ បាននិងកំពុងផ្តល់សេវារដ្ឋបាលជាង៨០០ប្រភេទ ក្នុងវិស័យជំនាញចំនួន១៤រួមមាន៖ សេវាផ្ទាល់របស់រដ្ឋបាលរាជធានី ខេត្តចំនួន២ប្រភេទ និងសេវាប្រតិភូកម្មពីក្រសួងជំនាញចំនួន១២(ដូចមានក្នុងបទបង្ហាញ) គឺការងារនីត្យានុកូលកម្ម និងការងាររដ្ឋបាល(ការចុះបញ្ជីគម្រោងវិនិយោគមានទុនសមមូល៥លានដុល្លារចុះ, ការស្នើសុំធ្វើអាជីវកម្មផ្សេងៗ ព្រមទាំងប្រភេទសេវាដែលទទួលបានការធ្វើប្រតិភូកម្មពីវិស័យជំនាញចំនួន១២ ដូចជា៖ ១.វិស័យ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២.វិស័យរ៉ែ និងថាមពល ៣. វិស័យសាធារណការ និងដឹកជញ្ជូន ៤.វិស័យសុខាភិបាល ៥.វិស័យព័ត៌មាន ៦.វិស័យពាណិជ្ជកម្ម ៧.វិស័យទេសចរណ៍ ៨.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ៩.វិស័យ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ១០.វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ១១.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង១២.វិស័យបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង