**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ សូមខិតខំអប់រំផ្សព្វផ្សាយដល់អ្នកបង្កើតសំរាមឱ្យចេះគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

កណ្ដាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ សូមខិតខំអប់រំ ផ្សព្វផ្សាយដល់អ្នកបង្កើតសំរាម ឲ្យចេះគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តម គួច ចំរើន បានណែនាំបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសជ័យលាភី និងប្រគល់ពានរង្វាន់ សម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ខេត្តកណ្តាល ឆ្នាំ២០២៥ រសៀលថ្ងៃទី២៨ ខែកមរា ឆ្នាំ២០២៦។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបន្តថា សំរាមដែលបង្កឡើងដោយមនុស្ស រួមមានសំរាមរឹង សំរាមស្ងួត សំរាមបង្កហានិភ័យ សំរាមមានវិទ្យុសកម្ម និងសំរាមផ្សេងៗទៀត ដូច្នេះមន្ត្រីគ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងមន្ត្រីបរិស្ថាន ត្រូវខិតខំពន្យល់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋរបស់យើងបានយល់ដឹង ពីផលប៉ះពាល់ផ្នែកសុខភាព ប៉ះពាល់អនាម័យបរិស្ថាន ហើយប្រសិនបើអ្នកបង្កើតសំរាមចេះទុកដាក់សំរាមបានត្រឹមត្រូវ វាមិនប៉ះពាល់ដល់ការរស់នៅ ធ្វើឲ្យបរិយាកាសល្អ សុខភាពល្អ និងធ្វើឲ្យយើងទាំងអស់គ្នាមានអាយុវែង។

ក្នុងពិធីនេះដែរឯកឧត្ដមអភិបាលខេត្ត បានអបអរសារទចំពោះឃុំ-សង្កាត់ ជាប់ជ័យលាភី«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថានខេត្តកណ្តាល ឆ្នាំ២០២៥ និងបានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព គណៈអភិបាលក្រុង-ស្រុក ឃុំ-សង្កាត់ មេភូមិ ព្រមទាំងក្រុមហ៊ុនប្រមូលសំរាម និងគ្រប់អង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ជាពិសេស ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦គឺ «មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ»។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ នៃមន្ទីរបរិស្ថាន រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមេឃុំ-ចៅសង្កាត់ មេភូមិ ត្រូវបន្តយកចិត្តទុកដាក់ បន្តគាំទ្រ ដល់ឃុំ-សង្កាត់ជ័យលាភីទាំងអស់ឱ្យបានល្អ ដើម្បីត្រៀមលក្ខណៈបានពេញលេញ ក្នុងការចូលរួមកម្មវិធីប្រឡងប្រណាំងថ្នាក់ជាតិ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»វិស័យបរិស្ថាន ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងបរិស្ថាន នាពេលខាងមុខ។ បន្តធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន”ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (ភាពស្អាត បៃតង និងចីរភាព)។ បន្តដឹកនាំអនុវត្តយុទ្ធនាការ “សហគមន៍ស្អាត និងបៃតង” តាមរយៈការដាំដើមឈើ ដាំផ្កានៅតាមដងផ្លូវ ដើម្បីលើកកម្ពស់សោភណភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង