មនុស្សចំនួន ១០៤នាក់ដែលជាអ្នកទោសនយោបាយនៅវ៉េណេស៊ុយអេឡា ត្រូវបានដោះលែង

ការ៉ាកាស៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១០៤នាក់ដែលត្រូវបានក្រុមសិទ្ធិមនុស្ស ចាត់ទុកថាជាអ្នកទោសនយោបាយនៅវ៉េណេស៊ុយអេឡា ត្រូវបានដោះលែងកាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា ដែលជាផ្នែកមួយនៃដំណើរការដែលកំពុងបន្ត។
លោក Alfredo Romero នាយកអង្គការសិទ្ធិមនុស្ស Venezuelan Foro Penal បានឱ្យដឹងតាមបណ្តាញសង្គម X ថាពួកគេត្រូវបានដោះលែងពីពន្ធនាគារទូទាំងប្រទេស ហើយការដោះលែងច្រើនទៀតទំនងជាកើតឡើង។ មុនការដោះលែងនាថ្ងៃអាទិត្យនេះ លោក Foro Penal បានបញ្ជាក់ពីការដោះលែងអ្នកទោសនយោបាយចំនួន ១៥៦នាក់នៅវ៉េណេស៊ុយអេឡា ចាប់តាំងពីថ្ងៃទី៨ ខែមករា។
បេីតាមប្រធានាធិបតីបណ្តោះអាសន្ន លោកស្រី Delcy Rodriguez មានមនុស្ស ៦២៦នាក់ហេីយ ត្រូវបានដោះលែងពីពន្ធនាគារ៕
