**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋបាលក្រុងសំរោង បដិសេធទាំងស្រុងចំពោះការបង្ហោះវីដេអូ ផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភ័ន្តច្រឡំក្នុងភូមិសាស្ត្រក្រុងសំរោង

​ឧត្ដរមានជ័យ៖ រដ្ឋបាលក្រុងសំរោង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុកឈ្មោះ «បងអឿន-ស្រីណែត» បានបង្ហោះវីដេអូដែលមានរយៈពេល ២៣វិនាទី ដោយដាក់ចំណងជើងថា «គេចេញច្រើនណាស់» និងបាននិយាយក្នុងវីដេអូថា៖

​”បងប្អូនថ្ងៃនេះទី២២ ឃើញថា មានគេផ្អើលទៀតហើយបងប្អូន ខ្ញុំបានជិះម៉ូតូចូលទៅសំរោងបងប្អូន ទៅទីរួមខេត្តឧត្តរមានជ័យ ស្រាប់តែឃើញតែគោយន្តគេចេញទៀតហើយបងប្អូន អត់មានអ្នកចូលមកទេបងប្អូន មិនដឹងថា មានសភាពការណ៍អីទៀតហើយបងប្អូន មានរឿងអីទៀតហើយ បានគេផ្អើលចំណាប់ណាស់ សភាពការណ៍វាអត់ស្រួល បានមានអ្នកចេញច្រើនចំណាប់ណាស់ ឃើញតែគោយន្ត មានអ្នកខ្លះអូសរ៉ឺម៉ក់ អូសអីចេញឡើងពព្រាត”

​រដ្ឋបាលក្រុងសំរោង សូមធ្វើការបដិសេធ និងបញ្ជាក់ជូនដូចខាងក្រោម៖

​១. ស្ថានភាពជាក់ស្តែង៖ ក្នុងភូមិសាស្ត្រក្រុងសំរោង និងទីរួមខេត្តឧត្តរមានជ័យ បច្ចុប្បន្នភាពគឺប្រជាពលរដ្ឋកំពុងរស់នៅ និងប្រកបរបររកស៊ីជាធម្មតា គ្មានការផ្អើលឆោឡោ ឬការជម្លៀសខ្លួនដូចការលើកឡើងក្នុងវីដេអូខាងលើនោះទេ។

​២. គោលបំណងនៃវីដេអូ៖ តាមការស្រាវជ្រាវ ម្ចាស់គណនីខាងលើ គឺជាអ្នកផលិតវីដេអូដើម្បីទាក់ទាញចំណាប់អារម្មណ៍ (Content Creator) ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលតាមហ្វេសប៊ុក ដោយបាននិយាយបំផ្លើសខុសពីការពិត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។

រដ្ឋបាលក្រុងសូមក្រើនរំលឹកដល់បងប្អូនដែលផលិតមាតិកាដើម្បីស្វែងរកចំណូលតាមបណ្ដាញសង្គមទាំងអស់ «សូមកុំបង្កើត ឬចែកចាយមាតិកាទាំងឡាយណា ដែលគ្មានការពិត បំផ្លើសសភាពការណ៍ ដើម្បីតែទាក់ទាញការចូលមើល (Views) ប៉ុន្តែបែរជាបង្កផលប៉ះពាល់ដល់ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បង្កការភ័យខ្លាច ឬការនិយាយ បង្ហាញទីតាំង សកម្មភាពយោធាដែលនាំប៉ះពាល់ដល់សន្តិសុខជាតិ»។

រដ្ឋបាលក្រុងសំរោង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាកុំជឿ និងកុំចែករំលែកនូវវីដេអូដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ។ ទន្ទឹមនឹងនេះ អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីដែលផ្សព្វផ្សាយព័ត៌មានមិនពិត បង្កចលាចលក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង